Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»យានយន្ត»Geely Galaxy បង្ហាញរូបផ្លូវការរថយន្ត Starshine 6 PHEV Sedan តម្លៃតែ 12,300 ដុល្លារ ទំហំដល់ទៅ 4.8 ម៉ែត្រ
    យានយន្ត

    Geely Galaxy បង្ហាញរូបផ្លូវការរថយន្ត Starshine 6 PHEV Sedan តម្លៃតែ 12,300 ដុល្លារ ទំហំដល់ទៅ 4.8 ម៉ែត្រ

    August 29, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    Geely Galaxy បានចេញផ្សាយរូបផ្លូវការរបស់រថយន្ត plug-in hybrid ថ្មីដែលមានឈ្មោះ Starshine 6 រថយន្តថ្មីនេះត្រូវបានគេរំពឹងថានឹងទាបជាង Geely Galaxy A7 ដែលបានចេញលក់ថ្មីៗនេះ ជាមួយតម្លៃចាប់ពី 12,300 ដុល្លារ ដល់ 17,190 ដុល្លារ។
    រូបរាងខាងក្រៅរបស់ Geely Galaxy Starshine 6 បន្តប្រើភាសារចនាថ្មីរបស់ក្រុមហ៊ុនដែលមានឈ្មោះ “Galaxy Ripple” វាមានក្រឡាចម្រុះ ទំហំធំជារូបពហុកោណ តុបតែងដោយ Chrome និងភ្ជាប់ជាមួយក្រឡាចម្រុះ និងអំពូលភ្លើងមុខស្រួចដូចទ្រនិច។
    ផ្នែកខាងក្រោយមានអំពូលភ្លើងបែប “through-type” ជាជាន់ៗ មាន spoiler នៅលើដំបូល និងខាងក្រោយពណ៌ប្រាក់ ឬខ្មៅ។ ការរៀបចំផ្សេងទៀតរួមមានកង់ទំហំ 16 អ៊ីញ និង 17 អ៊ីញ។ Geely Galaxy Starshine 6 មានទំហំងប្រវែង 4806 មម /ទទឹង 1886 មម / កម្ពស់ 1490 មម / ជាមួយនឹងគម្លាតកង់ 2756 មម។
    ប្រព័ន្ធថាមពលរថយន្តនេះរំពឹងថានឹងប្រើប្រាស់ប្រព័ន្ធ Thor EM-i super hybrid ជំនាន់ថ្មីរបស់ Geely ដូចដែលប្រើនៅ Galaxy A7។ យោងតាមព័ត៌មានចុះបញ្ជីរបស់ក្រសួងឧស្សាហកម្ម និងព័ត៌មានវិទ្យាចិន (MIIT) រថយន្តនេះប្រើម៉ាស៊ីនសាំង 1.5 លីត្រ មានកម្លាំងអតិបរមា 82 kW (110 hp) និងភ្ជាប់ជាមួយថ្ម Lithium Iron Phosphate ទំហំ 8.5 kWh ឬ 17 kWh ផ្គត់ផ្គង់ដោយ CALB-Tech វាអាចផ្តល់ជួរបើកបរដោយប្រើអគ្គិសនីសុទ្ធ 50 គីឡូម៉ែត្រ និង 100 គីឡូម៉ែត្រ (តាមលក្ខខណ្ឌ WLTC)។ ល្បឿនអតិបរមា 180 km/h។
    ដោយបច្ចុប្បន្ននេះ ព័ត៌មានលម្អិតអំពីម៉ាស៊ីនអគ្គិសនី និងជួរបើកបរប្រកបដោយប្រសិទ្ធភាព (comprehensive range) នៅមិនទាន់ត្រូវបានប្រកាសផ្លូវការ។

    ពាណិជ្ជកម្ម
    Geely
    Share. Facebook Telegram WhatsApp
    Previous ArticleDJI នឹងប្រកាសបង្ហាញចេញនូវកាមេរ៉ាថ្មីរបស់ខ្លួននៅដើមខែក្រោយនេះ!
    Next Article ចិន បង្ហាញគម្រោងថ្មីរបស់ខ្លួន ត្រៀមផលិតកុំព្យូទ័រ photonic quantum រាប់សិបគ្រឿង

    Related Posts

    Ford Bronco RTR ឆ្នាំ 2027 រចនាទាក់ទាញយុវវ័យសម័យ Gen Z ចូលមកពិភព Off-Road

    January 14, 20261 Min Read

    Buick Electra E7 ត្រូវបានបង្ហាញជាផ្លូវការជា SUV Plug-in Hybrid អាចបើកបានរហូតដល់ 1,600 គីឡូម៉ែត្រ

    January 12, 20261 Min Read

    Volkswagen ID. Era 9X បង្ហាញលក្ខណៈបច្ចេកទេសនៅចិនជា Crossover EREV ជាមួយថ្ម 65.2 kWh កម្លាំងសរុបដល់ 510 សេះ

    January 10, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.