Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»បន្ទាប់ពីបើកដំណើរការអស់ជាច្រើនឆ្នាំ អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ នឹងត្រូវបិទ​ដំណើរការ​ទាំង​ស្រុង​នៅយប់ថ្ងៃទី៨ ក្នុងខែកញ្ញា នេះហើយ!
    ព័ត៌មានថ្មីៗ

    បន្ទាប់ពីបើកដំណើរការអស់ជាច្រើនឆ្នាំ អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ នឹងត្រូវបិទ​ដំណើរការ​ទាំង​ស្រុង​នៅយប់ថ្ងៃទី៨ ក្នុងខែកញ្ញា នេះហើយ!

    September 1, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ក្នុងនោះ បន្ទាប់ពីអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញបិទប្រតិបត្តិការនៅវេលា​ម៉ោង​ ០០:00​ យប់​រំលង​អធ្រាត្រ​ថ្ងៃទី៨ ឈាន​ចូល​ថ្ងៃ​ទី ៩ ខែកញ្ញា ​ប្រតិបត្តិការ​ទាំងអស់ នឹង​ជំនួសមកវិញដោយ​ព្រ​លាន​យន្តហោះថ្មី គឺ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​តេ​ជោ ​ ដែល​ព្រ​លាន​យន្តហោះនេះ គឺអាចទទួលអ្នកដំណើរបានរហូតដល់ ១៣លាននាក់ ឯណ្ណោះ នៅក្នុង ១ឆ្នាំ ក្នុងដំណាក់កាលទីមួយ។

    ពាណិជ្ជកម្ម

    គួររំលឹកបងប្អូនផងដែរ​ថា សម្រាប់់អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ​ពោធិ៍​ចិន​តុង ឬអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ គឺត្រូវបានចាប់ផ្តើម​សាងសង់​ជា​លើក​ដំបូង​​នៅ​ក្នុងឆ្នាំ​១៩៥៧ ដោយ​ប្រទេស​បារាំង រួចសម្ពោធ​នៅក្នុងឆ្នាំ​១៩៥៩ ដោយមានឈ្មោះផ្លូវការថា អាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិនតុង ប៉ុន្តែបន្ទាប់មកត្រូវរុះរើ និងសាងសង់ឡើងវិញ​នៅក្នុង​ឆ្នាំ​១៩៩៥ ដើម្បី​ទទួលយន្តហោះធំៗ និងឆ្លើយ​តប​ទៅនឹង​កំណើន​ចំនួន​អ្នក​ធ្វើ​ដំណើរ។

    ជាមួយគ្នានេះ នៅពេលត្រូវរុះរើ​សាងសង់​​ឡើង​វិញ អាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិនតុង គឺ​ត្រូវ​បាន​សាងសង់​រួចរាល់​ជា​ស្ថាពរ​នៅ​ក្នុងឆ្នាំ​២០០២ ដោយអាចទទួល​អ្នកដំណើរ​បាន​ដល់ ៥​លាន​នាក់ ឯណ្ណោះ នៅ​ក្នុង​ ១​ឆ្នាំ​ បន្ទាប់មកនៅឆ្នាំ​២០០៣ អាកាសយានដ្ឋាន​អន្តរជាតិ​ពោធិ៍​ចិន​តុង ក៏ត្រូវ​បាន​ប្តូរ​ឈ្មោះ​ទៅ​ជា​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​វិញ ខណៈនៅក្នុងយប់ថ្ងៃទី៨ ក្នុងខែកញ្ញា ខាងមុខនេះ អាកាសយានដ្ឋានមួយនេះនឹងបញ្ឈប់ការដំណើរការជាផ្លូវការហើយ៕

    Phnom Penh International Airport អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
    Share. Facebook Telegram WhatsApp
    Previous Articleចិន ថា ១០ឆ្នាំទៀត ប្រទេសខ្លួននឹងប្រើប្រាស់ AI ទាំងស្រុង!
    Next Article vivo V60—ស្មាតហ្វូនមានសមត្ថភាពកាមេរ៉ាខ្លាំងបំផុតមួយក្នុងតារាងតម្លៃដូចគ្នាកំពុងដាក់លក់ហើយ

    Related Posts

    Ford Bronco RTR ឆ្នាំ 2027 រចនាទាក់ទាញយុវវ័យសម័យ Gen Z ចូលមកពិភព Off-Road

    January 14, 20261 Min Read

    Buick Electra E7 ត្រូវបានបង្ហាញជាផ្លូវការជា SUV Plug-in Hybrid អាចបើកបានរហូតដល់ 1,600 គីឡូម៉ែត្រ

    January 12, 20261 Min Read

    Volkswagen ID. Era 9X បង្ហាញលក្ខណៈបច្ចេកទេសនៅចិនជា Crossover EREV ជាមួយថ្ម 65.2 kWh កម្លាំងសរុបដល់ 510 សេះ

    January 10, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.