ក្នុងនោះ សម្រាប់ម៉ាសុីនព្រីនផ្ទះ 3D របស់សហរដ្ឋអាមេរិកនេះ គឺត្រូវបានអភិវឌ្ឈន៍ និងបង្កើតឡើងដោយក្រុមហ៊ុន Icon ហើយវាគឺមានឈ្មោះថា Vulcan ។
ចំពោះគោលបំណងនៃការបង្កើតម៉ាសុីននេះវិញ គឺដើម្បីសាងសង់ផ្ទះដែលមានតម្លៃសមរម្យសម្រាប់ប្រជាពលរដ្ឋទូទៅ ឬប្រជាជនដែលមានចំណូលទាបហើយចង់បានផ្ទះផ្ទាល់ខ្លួនតូចមួយសម្រាប់ស្នាក់នៅដោយមិនចាំបាច់ចំណាយដើមទន់ច្រើន។
បើនិយាយពីសមត្ថភាពរបស់ម៉ាសុីននេះ គឺវាដំណើរដោយប្រព័ន្ធប្រតិបត្តិការ AI BuildOS ហើយអាចព្រីនផ្ទះមួយខ្នងដែលទំហំ 60 ម៉ែត្រការ៉េ និងកម្ពស់ 2 ជាន់ ក្នុងតម្លៃលក់ត្រឹមតែ 195,000 ដុល្លារ ប៉ុណ្ណោះ បើប្រៀបធៀបទៅនឹងផ្ទះស្តង់ដារដែលសាងសង់ដោយប្រើកម្លាំងពលកម្មហើយមានតម្លៃលក់ថ្លៃ។
គួរបញ្ជាក់ថា សម្រាប់សមាសធាតុដែលក្រុមហ៊ុន Icon យកមកធ្វើការព្រីនផ្ទះនេះ គឺមិនមែនជាបេតុងនោះឡើយ ពោលគឺពួកគេប្រើប្រាស់នូវសារធាតុថ្មីមួយដែលមានឈ្មោះថា Lavacrete ដែលសារធាតុនេះគឺមានកម្លាំងសម្ពាធ ឬ Compressive strength ប្រហែលតែ 14 ឬ 24MPa ប៉ុណ្ណោះ ហើយវាក៏មាននូវភាពធន់ខ្ពស់ដែលមិនងាយខូច រងសំណើម ឬជ្រាបទឹក និងឆេះផងដែរ៕