ក្នុងនោះ សម្រាប់សត្វយន្ត bionic ដែលមានរូបរាងជាសត្វ Tibetan Antelope ថ្មីរបស់ចិននេះ គឺត្រូវបានអភិវឌ្ឈន៍ និងរចនាបង្កើតឡើងដោយស្ថាប័នស្រាវជ្រាវវិទ្យាសាស្ត្រចិន និងក្រុមហ៊ុន DEEP Robotics ហើយវាគឺមានពណ៌ និងរូបរាងដូចសត្វ Tibetan Antelope ពិតអញ្ចឹង ពោលគឺអាចរត់ ដើរ និងស្រែកជាដើម។
ចំពោះគោលបំណងនៃការបង្កើតសត្វយន្តនេះវិញ គឺដើម្បីសង្កេត និងការពារប្រភេទសត្វដែលជិតផុតពូជនៅក្នុងតំបន់អភិរក្សធម្មជាតិជាតិ Hoh Xil នៅក្នុងខេត្ត Qinghai របស់ប្រទេសខ្លួន។
បើនិយាយពីសមត្ថភាពរបស់វាវិញ គឺត្រូវបានបំពាក់ដោយបច្ចេកវិទ្យា 5G និងបច្ចេកវិទ្យា AI ដែលអាចកំណត់សម្គាល់ និងតាមដានចលនារបស់សត្វបាន ហើយលើសពីនេះទៅទៀត វាក៏អាចប្រមូលទិន្នន័យអំពីចំនួនសត្វ ការផ្លាស់ទីរបស់សត្វ របបអាហាររបស់សត្វ និងការលូតលាស់របស់មេសត្វ និងកូនសត្វបានផងដែរ៕