Mercedes បានបង្ហាញមុនអំពីគំនិតរថយន្តអគ្គិសនី “Vision V” ដែលមានអេក្រង់ទូរទស្សន៍ 65 អ៊ីញ និងផ្នែកខាងក្នុងស្រដៀងយន្តហោះ ឯកជន មុនការបង្ហាញជាផ្លូវការនៅសហរដ្ឋអាមេរិកក្នុងកម្មវិធី Pebble Beach។
គំនិតនេះត្រូវបានបង្ហាញដំបូងនៅទីក្រុងសៀងហៃ ប្រទេសចិន កាលពីខែមេសា ហើយឥឡូវវាបានឈានជើងចូលដល់ទឹកដីអាមេរិកជាលើកដំបូង។ វាត្រូវបានសង្កេតឃើញនៅឡូសអាហ្សេលេស ដែលបង្ហាញពីទស្សនៈរបស់ Mercedes ចំពោះបទពិសោធន៍ប្រណិតលើរថយន្តអគ្គិសនីផ្អែកលើគ្រោងឆ្អិង VAN.EA ដែលនឹងគាំទ្រទាំងរថយន្តសម្រាប់អ្នកប្រើប្រាស់ និងរថយន្តពាណិជ្ជកម្ម Mercedes ធ្លាប់សង្កត់ថា វាមិនមែនជារថយន្តវ៉ែនទេ ប៉ុន្តែជា “Grand Limousine”។ ទោះជាគ្រាន់តែគំនិត ក៏វាបង្ហាញពីលក្ខណៈប្រណិតដែលអាចមាននៅលើម៉ូដែល VLS ដែលគ្រោងចេញនៅឆ្នាំ 2026 ព្រមទាំងម៉ូដែល VLE ដែលផ្ដោតលើការប្រើប្រាស់បែបសាមញ្ញ។
ចូលមកដល់ផ្នែករចនាខាងក្រៅ សម្រាប់ Vision V មានរូបរាងភ្លឺចែងចាំង ពោរពេញដោយ Chrome និង LED ជាច្រើនជុំវិញផ្នែកខាងក្រោយ អំពូលភ្លើង និងសញ្ញា Mercedes ថាសកង់ Chrome ទំហំ 24 អ៊ីញ (អាចនឹងមិនមានលើម៉ូដែលផលិតពិត) ផ្នែកខាងមុខមានរន្ធ បញ្ចូលខ្យល់ពីស្លាបកង់ ដើម្បីកាត់បន្ថយការស្ទះខ្យល់ ខាងលើដំបូលមានសូឡារបញ្ចូលភ្លើង 168 បន្ទះ អាចផលិតថាមពល 2.08 kWh/ថ្ងៃ ជាមធ្យម (អាចដល់ 3.44 kWh ក្នុងរដូវក្តៅ) ដែលគិតជាចម្ងាយប្រហែល 12,87 គីឡូម៉ែត្រ/ថ្ងៃ។
ផ្នែកខាងក្នុង គឺជាយន្តហោះឯកជនមានកង់ ៤ដែលបើកបរនៅលើដី ម៉ូដែលដែលបង្ហាញគឺជា “Grand Limousine” មានកៅអីក្រោយត្រឹម 2 កន្លែង បំពាក់ស្បែក Nappa ពណ៌ស ទំហំទូលាយសម្រាប់ដាក់ជើង និងកៅអីម៉ាស្សាពិសេស។ ផ្នែកខាងក្នុងមាន Speakers 42 អំពូលអំពូលពន្លឺជុំវិញ និងម៉ាស៊ីន Projector 7 យ៉ាង បង្កើតបទពិសោធន៍ 360 ដឺក្រេ។ អេក្រង់ទូរទស្សន៍ 65 អ៊ីញ អាចលេចចេញពីជាន់ សម្រាប់ការកម្សាន្តដូចជា ភាពយន្ត ការងារ ឬលេងហ្គេម វាក៏មានម៉ូដ “Discovery” បង្ហាញទេសភាពខាងក្រៅលើអេក្រង់ និងកញ្ចក់ក្នុងរថយន្ត។ រវាងកៅអីក្រោយមានតុអាចបើកចេញបាន ដើម្បីលេងអុក ឬដាក់ភេសជ្ជៈអីផ្សេងបានច្រើនយ៉ាង វាក៏មានឧបករណ៍បញ្ចាំងរូបភាពបន្ថែមអេក្រង់រាបស្មើ ពង្រីកអេក្រង់ហួសពីព្រំដែននៃទូរទស្សន៍។ វាបង្កើត “បទពិសោធន៍ឌីជីថល” ជាមួយ “បទពិសោធន៍ប្រាំពីរ” សម្រាប់ការកម្សាន្ត ការសំរាកលំហែ ការងារ ការលេងហ្គេម ការដើរទិញឥវ៉ាន់ និងខារ៉ាអូខេ។
សមត្ថភាព និងព័ត៌មានបច្ចេកទេស Mercedes បាននិយាយថា វានឹងមានចម្ងាយបើកបរ 500km ពេលសាកពេញម្តងដែលមានការវាស់វែងដោយ WLTP (ប្រហែល 250-270 ម៉ាយតាមស្តង់ដារ EPA) ជាមួយជម្រើសម៉ូទ័រមួយ ឬពីរ ម៉ាស៊ីនសាក AC 22 kW និងប្រព័ន្ធបង្វិលកង់ក្រោយ។ VLE នឹងផ្ដោតលើគ្រួសារ ខណៈ VLS ផ្ដោតលើអ្នកប្រើប្រាស់ VIP។ ក៏មានផែនការផលិតកំណែម៉ាស៊ីនដុតប្រេងផងដែរ។
សម្រាបើទីផ្សារវិញអាមេរិកមិនសូវទិញវ៉ែនទេ ប៉ុន្តែនៅចិន វ៉ែនកំពុងពេញនិយមជារថយន្តប្រណិត Mercedes ប្រើយុទ្ធសាស្ត្រការហៅវា “Grand Limousine” ឬ “MPV” ជំនួសពាក្យ “Minivan”។ តែបញ្ហាគឺ តើអាចបង្ខំឱ្យអាមេរិកជឿថា វ៉ែនគឺទាន់សម័យបានទេ។ ម៉ូដែល VLS មិនចាំបាច់លក់ច្រើនទេ ដោយផ្ដោតលើអ្នកមាន ប៉ុន្តែទីផ្សារអាមេរិកមិនសូវមានអ្នកបើកឲ្យផ្ទាល់ខ្លួន។ ផ្ទុយទៅវិញ VLE អាចមានឱកាសលក់បានប្រសើរ ប្រសិនបើអាចធ្វើឱ្យមនុស្សទិញវ៉ែនឡើងវិញ។