បន្ទាប់ពីប្រកាសដាក់តាំងបង្ហាញមនុស្សយន្តជាង 60ប្រភេទ នៅក្នុងព្រឹត្តិការណ៍សន្និសិទមនុស្សយន្តពិភពលោកឆ្នាំ 2025 នៅក្នុងទីក្រុងប៉េកាំងរបស់ខ្លួន និងទទួលបាននូវចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់វិនិយោគិន និងអ្នកបច្ចេកវិទ្យា ពេលនេះ ប្រទេសចិនផ្ទាល់បានប្រកាសគ្រោងនឹងធ្វើផលិតកម្មទ្រង់ទ្រាយធំនៅក្នុងវិស័យមនុស្សយន្តរបស់ខ្លួននៅក្នុងឆ្នាំ២០២៧ ខាងមុខនេះហើយ ដោយក្នុងនោះគឺត្រូវបានគាំទ្រជាខ្លាំងពីសំណាក់រដ្ឋាភិបាល និងក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មាន។
ជាមួយគ្នានេះ សម្រាប់ទីផ្សារមនុស្សយន្តរបស់ប្រទេសចិនផ្ទាល់ក៏ត្រូវបានរំពឹងថានឹងមានការកើនឡើងពី 2.24 ពាន់លានដុល្លារនៅក្នុងឆ្នាំ 2024 ទៅ 41 ពាន់លានដុល្លារ នៅឆ្នាំ 2032 ផងដែរ។ ខណៈនៅក្នុងពេលថ្មីៗនេះទៀតសោក ប្រទេសចិនក៏បានបើកដំណើរការនូវហាងលក់មនុស្សយន្តនៅក្នុងទីក្រុងប៉េកាំងផងដែរ ហើយមានមនុស្សយន្តរាប់រយប្រភេទឯណ្ណោះ។
សរុបមក ការដាក់គោលដៅក្នុងការអភិវឌ្ឈន៍មនុស្សយន្តឆ្លាតវៃរបស់ប្រទេសចិននេះ គឺមិនត្រូវបានបង្ហាញពីសមត្ថភាពដល់អស្ចារ្យក្នុងផ្នែកបច្ចេកវិទ្យា AI ប៉ុណ្ណោះនោះទេ ប៉ុន្តែក៏បានលើកកម្ពស់សេដ្ឋកិច្ចរបស់ប្រទេសទាំងមូលផងដែរ៕