Jeep បាននិយាយថា Recon “បានទទួលការបំផុសគំនិតពី Jeep Wrangler ដ៏ល្បី” ប៉ុន្តែវាមើលទៅស្រដៀង Ford Bronco ជាង ជាមួយនឹងការបង្ហាញជាផ្លូវការដែលរំពឹងថានឹងមាននៅពេលឆាប់ៗនេះ SUV អគ្គិសនីថ្មីរបស់ Jeep កំពុងត្រៀមប្រឈមមុខនិង Ford Bronco ដោយ Recon គឺមួយក្នុងចំណោម SUV អគ្គិសនី 4 គ្រឿង ដែលបានបង្ហាញក្នុងឆ្នាំ 2022 ក្នុងផែនការរបស់ Jeep ដើម្បីក្លាយជា “ក្រុមហ៊ុន SUV Zero-Emission លំដាប់ពិភពលោក”។
វាចាប់ផ្តើមដោយ Avenger ដែលជារាង SUV អគ្គិសនីទំហំតូចសម្រាប់អឺរ៉ុប បន្ទាប់មកជាមួយ Wagoneer S ដែលជារថយន្តប្រណិតទំហំធំ សម្រាប់ទីផ្សារពិភពលោក បន្ទាប់មកគឺ Recon។ SUV អគ្គិសនីថ្មីរបស់ Jeep នឹងធ្វើការបង្ហាញជាលើកដំបូងមុនចុងឆ្នាំនេះ ប៉ុន្តែឥឡូវយើងមានឱកាសឃើញវាមុន ដោយមានរូបរាងស្រដៀង Ford Bronco។
Recon ត្រូវបាន “រចនាពីដំបូលឡើងវិញឱ្យមានលក្ខណៈ Jeep4x4 ពេញលេញ និង Zero-Emission ពេញលេញ” ហើយ Jeep ក៏សន្យាថាវានឹងផ្តល់អ្វីជាច្រើនទៀត ជាមួយប្រព័ន្ធ Selec-Terrain Traction Control និងអារម្មណ៍បើកបរជាប្រភេទ Open-Air វាត្រូវបានរំពឹងថានឹងមកជាខ្សែអគ្គិសនីរបស់ Wrangler ប៉ុន្តែរូប Spyshot ថ្មីបង្ហាញថាវាអាចនឹងក្លាយជាគូប្រជែងផ្ទាល់ ជាមួយនឹងការបង្ហាញជាផ្លូវការដែលជិតមកដល់ Recon ត្រូវបានឃើញនៅលើឡានដឹករថយន្ត ជាមួយគំរូតិចតួច ហើយវាមើលទៅស្រដៀង Ford Bronco មែនទែន។
Jeep នៅពេលផ្សាយពាណិជ្ជកម្ម Super Bowl ឆ្នាំមុន ដោយបង្ហាញ Recon បើកឆ្លងកាត់ Bronco នៅលើផ្លូវ Off-Road ហើយនៅចុងវីដេអូ Harrison Ford បានលេងសំណើចថា “Jeep នេះធ្វើឱ្យខ្ញុំសប្បាយ ទោះបីឈ្មោះខ្ញុំគឺ Ford ក៏ដោយ” អតីតប្រធានប្រតិបត្តិរបស់ Jeep លោក Christian Meunier បានអះអាងថា Recon មាន “សមត្ថភាពឆ្លងកាត់ផ្លូវ Rubicon Trail ដែលលំបាកបំផុតមួយនៅសហរដ្ឋអាមេរិក ហើយពេលដែលវាឆ្លងកាត់ផ្លូវលំបាករួចវានៅមានថាមពលគ្រប់គ្រាន់ដើម្បីបើកត្រឡប់ទៅទីក្រុង ហើយធ្វើការសាកឡើងវិញ”។ ក្រុមហ៊ុនមេ Jeep គឺ Stellantis ក៏បានដាក់ពាក្យសុំប៉ាតង់នៅខែឧសភា សម្រាប់ប្រអប់លេខ 3 ពិសេសសម្រាប់រថយន្តអគ្គិសនី ដែលអាចនឹងបង្ហាញជាលើកដំបូងលើ Recon ប្រព័ន្ធនេះត្រូវបានរចនាឡើងសម្រាប់បង្កើនសមត្ថភាព Off-Road ដោយមិនប៉ះពាល់ដល់ចម្ងាយបើក។
Recon ដែលផ្អែកលើគ្រោងឆ្អិង STLA Large ដូច Wagoneer S អាចនឹងមានចម្ងាយបើកយ៉ាងហោចណាស់ 482.80 គីឡូម៉ែត្រដូចជារាង Wrangler វាអាចនឹងមានជម្រើស Trim ផ្សេងៗ រួមមាន Willys, Overland និង Moab Jeep Recon EV គ្រោងនឹងចូលលក់ចុងឆ្នាំនេះ ជារថយន្តម៉ូដែលឆ្នាំ 2026 ដោយតម្លៃចាប់ផ្តើមប្រហែល 60,000 ដុល្លារ កំណែខ្ពស់ៗដូចជា Moab អាចមានតម្លៃលើស 80,000 ដុល្លារ។ តើបងប្អូនគិតយ៉ាងម៉េចដែរចំពោះ Recon? តើ SUV អគ្គិសនីថ្មីរបស់ Jeep អាចប្រកួតផ្ទាល់ជាមួយ Ford Bronco ដែរ ឬទេ? យើងនឹងដឹងបន្ថែមនៅចុងឆ្នាំនេះ។
រថយន្ត SUV អគ្គិសនីថ្មីរបស់ Jeep ផ្តល់អារម្មណ៍បើកបរដូច Ford Bronco ខ្លាំងហើយខ្លាំងដូច Jeep Wrangler តម្លៃចាប់ផ្តើមប្រហែល 60,000 ដុល្លារ
1 Min Read