ក្នុងនោះ សម្រាប់យន្តហោះគ្មានមនុស្សបើកប្រភេទ Wing-in-Ground (WIG) ថ្មីរបស់ប្រទេសទួរគីនេះ គឺមានឈ្មោះថា TALAY ហើយវាគឺត្រូវបានអភិវឌ្ឈន៍ និងបង្កើតឡើងដោយក្រុមហ៊ុន Solid AERO និងបង្ហាញចេញជាផ្លូវការនៅក្នុងពិព័រណ៍ឧស្សាហកម្មការពារជាតិរបស់ប្រទេសទួរគីផ្ទាល់។
បើនិយាយពីសមត្ថភាពរបស់ដ្រូននេះវិញ គឺដំណើរការដោយប្រព័ន្ធ AI ហើយអាចហោះក្នុងកម្ពស់ទាបត្រឹមតែ 30សង់ទីម៉ែត្រ ទៅ ១០០ ម៉ែត្រ ប៉ុណ្ណោះ ពីកម្ពស់នីវ៉ូទឹកសមុទ្រ ដែលកម្ពស់នេះគឺធ្វើឲ្យប្រព័ន្ធរ៉ាដា ឬឧបករណ៍ចាប់សញ្ញា ពិបាកនឹងរកឃើញ។ លើសពីនេះ វាក៏អាចផ្ទុកឧបករណ៍ចាប់សញ្ញា ឬគ្រាប់បែកដែលមានទម្ងន់ធ្ងន់បានរហូតដល់ 30គីឡូក្រាម ផងដែរ។
ចំពោះការចនារបស់ដ្រូននេះ គឺត្រូវបានបង្កើតឡើងជាពិសេសសម្រាប់ការធ្វើបេសកកម្មសំខាន់ៗមួយចំនួនដូចជា ការល្បាត ការឈ្លប់យកការណ៍ និងការវាយប្រហារកំពង់ផែ ឬកប៉ាល់ជាដើម ហើយវាគឺអាចហោះក្នុងល្បឿនលឿនរហូតដល់ ២០០គីឡូម៉ែត្រ ឯណ្ណោះ នៅក្នុងមួយម៉ោង ហើយនៅពេលសាកថ្មពេញវិញ គឺអាចហោះបានរយៈពេល 3 ម៉ោង ក្នុងចម្ងាយប្រមាណ 200 គីឡូម៉ែត្រ។
គួរបញ្ជាក់ថា សម្រាប់ការផលិត ក្រុមហ៊ុន Solid AERO នឹងចាប់ផ្តើមការផលិតទ្រង់ទ្រាយធំនៅក្នុងខែតុលា ក្នុងឆ្នាំ ២០២៦ ខាងមុខនេះហើយ ដើម្បីផ្គត់ផ្គង់ដល់កងនាវាចររបស់ប្រទេសទួរគីនៅក្នុងឆ្នាំ២០២៧ ៕