Universal Studios Japan នៅក្នុងទីក្រុង Osaka ប្រទេសជប៉ុន បានបើកហាងកាហ្វេ និងហាងទំនិញមួយ ដែលមានការឌីហ្សាញតាមហ្គេម Super Mario Bros កាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២០ កន្លងទៅនេះ។
ហាង Mario Cafe & Store ដំបូងគេនៅលើពិភពលោកនេះ មានលក់អាហារ និងទំនិញ ដែលបំផុសគំនិតដោយតួអង្គហ្គេម មានដូចជា Mario, Luigi និង Princess Peach ខណៈជញ្ជាំងហាងមានតុបតែងដោយរូបបំពង់ផ្សែង និងសញ្ញាសួរ។
មិនតែប៉ុណ្ណោះ ពួកគេនឹងមានលក់ភេសជ្ជៈ និងអាហារ ដែលយកគំរូតាមតួអង្គខាងលើទៀតផង ខណៈតុអាហារគឺឌីហ្សាញតាមផ្សិតនៅក្នុងហ្គេម Super Mario Bros។
គួរឲ្យដឹងថា ការបើកដំណើរការហាងកាហ្វេនេះ ធ្វើឡើងស្របពេលខួបអាពាហ៍ពិពាហ៍លើកទី៣៥ របស់ហ្គេម Super Mario Bros៕