Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»យានយន្ត»Lynk & Co 07 EM-P ជំនាន់ថ្មី (Lidar Edition) ដែលមានបំពាក់បច្ចេកវិទ្យាថ្មីៗមានប្រព័ន្ធជំនួយបើកបរឆ្លាតវៃ នឹងចេញជាផ្លូវការនៅចុងខែកញ្ញា ឆ្នាំ 2025 ខាងមុខ
    យានយន្ត

    Lynk & Co 07 EM-P ជំនាន់ថ្មី (Lidar Edition) ដែលមានបំពាក់បច្ចេកវិទ្យាថ្មីៗមានប្រព័ន្ធជំនួយបើកបរឆ្លាតវៃ នឹងចេញជាផ្លូវការនៅចុងខែកញ្ញា ឆ្នាំ 2025 ខាងមុខ

    July 21, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ចំណុចគួរឱ្យចាប់អារម្មណ៍នោះគឺ Lynk & Co 07 EM-P ជា Plug-in Hybrid Sedan ដែលមានអត្រារក្សាទុកតម្លៃល្អបំផុតក្នុងរយៈពេលមួយឆ្នាំ ដូចបានចែងដោយសមាគមអ្នកលក់រថយន្តចិន (CADA) សម្រាប់ពាក់កណ្តាលឆ្នាំដំបូង ឆ្នាំ 2025។
    រូបរាងខាងក្រៅរបស់រថយន្តថ្មីនេះ បន្តការរចនាបែប “Next Day” ដែលមើលទៅទំនើប ដោយបន្ថែម LiDAR នៅលើដំបូល, មានពណ៌ថ្មីឈ្មោះ “Aurora Silver” ហើយផ្នែកខាងមុខ ត្រូវបានកែប្រែខ្លះ ប៉ុន្តែបន្តរក្សាទុកអំពូលមុខទម្រង់ “H” និងអំពូលភ្លើងខាងក្រោយបែបខ្សែត្រង់ពេញទំហំទទឹងដូចដើម។
    រថយន្តនេះបំពាក់ប្រព័ន្ធជំនួយបើកបរជំនាន់ខ្ពស់ G-Pilot H7 ដែលដំណើរការដោយឈីប NVIDIA Drive Thor មានកម្លាំងគណនា 700 TOPS ប្រព័ន្ធនេះអាចគាំទ្រការបើកបរដោយស្វ័យប្រវត្តិលើផ្លូវល្បឿនលឿន (Highway NOA), នៅផ្លូវក្នុងទីក្រុង (City Streets NOA), និង Navigation ប្រាប់យើងដល់ផ្ទះដោយមិនចាំបាច់ប្រើផែនទី HD (Door-to-Door Navigation without HD maps)។
    ទំហំរថយន្តថ្មីវែងជាងម៉ូដែលបច្ចុប្បន្ន 8mm ដែលមានវាស់បាន 4,835/1,900/1,480mm និងប្រវែងពីកង់មុខទៅកង់ក្រោយ 2,843mm វាត្រូវបានចាត់ទុកថាជារថយន្ត sedan ចំណុះមធ្យម ដែលមានទំងន់ទទេ (curb weight) គឺ 1,885 គីឡូក្រាម ស្រាលជាងម៉ូដែលបច្ចុប្បន្ន 30 គីឡូក្រាម។ វាមានជម្រើសកង់ 18 អ៊ីញ និង 19 អ៊ីញ ដោយតម្លៃកង់ត្រូវគ្នាជាមួយសំបកកង់ទំហំ 235/45 R18 និង 245/40 R19 ទៅតាមលំដាប់។
    ប្រព័ន្ធ Plug-in Hybrid ប្រើម៉ាស៊ីន 1.5T មានកម្លាំងអតិបរមា 120 kW (161 hp), បំពាក់ជាមួយម៉ូទ័រអគ្គិសនី និងថ្ម LiFePO₄ មានសមត្ថភាព 18.4 kWh។ វាអាចបើកដោយអគ្គិសនីសុទ្ធបានចម្ងាយ 103 គីឡូម៉ែត្រ (តាមស្តង់ដារ CLTC) ហើយស៊ីសាំងត្រឹមតែ 4.65 លីត្រ/100km បច្ចុប្បន្ននេះ ម៉ូទ័រអគ្គិសនីមិនទាន់ត្រូវបានបង្ហាញព័ត៌មានច្បាស់នៅឡើយទេ។ Lynk & Co 07 EM-P បច្ចុប្បន្ន ប្រើម៉ាស៊ីន 1.5T ដូចគ្នា បំពាក់ម៉ូទ័រមុខអគ្គិសនី Permanent Magnet Synchronous Motor ដែលមានកម្លាំង 160 kW (215 hp) និងប្រើថ្ម LiFePO₄ ទំហំ 18.99 kWh ដែលអាចបើកដោយអគ្គិសនីសុទ្ធបានរហូតដល់ 126 គីឡូម៉ែត្រ (តាមម៉ាស៊ីនវាស់ CLTC)។

    ពាណិជ្ជកម្ម
    Lynk & Co Lynk & Co 07 EM-P
    Share. Facebook Telegram WhatsApp
    Previous Articleចិន ប្រកាសបើកការដ្ឋានសាងសង់ទំនប់វារីអគ្គិសនីថ្មី អាចផលិតថាមពលអគ្គិសនីបានដល់ ៣០០ពាន់លានគីឡូវ៉ាត់ម៉ោង ឯណ្ណោះ នៅក្នុងមួយឆ្នាំ!
    Next Article Nokia នឹងសហការគ្នាជាមួយក្រុមហ៊ុនថ្មីមួយ ដើម្បីផលិតស្មាតហ្វូនរបស់ខ្លួន!

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    ផែនទីអាណាចក្ររថយន្តចិន ឆ្នាំ 2026 ហើយនេះក៏ជាព័ត៌មានអំពីក្រុមហ៊ុនរថយន្តចិន!

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.