Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»Tesla នឹងបញ្ចេញ Model Y L ជាមួយទំហំវែងជាងមុនមាន ៦ កៅអី នៅរដូវស្លឹកឈើជ្រុះនេះក្នុងប្រទេសចិន (ក្នុងរយៈខែសីហា ទៅដល់ខែតុលាឬវិច្ឆិកា)
    ព័ត៌មានថ្មីៗ

    Tesla នឹងបញ្ចេញ Model Y L ជាមួយទំហំវែងជាងមុនមាន ៦ កៅអី នៅរដូវស្លឹកឈើជ្រុះនេះក្នុងប្រទេសចិន (ក្នុងរយៈខែសីហា ទៅដល់ខែតុលាឬវិច្ឆិកា)

    July 18, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    Tesla បានដាក់ពាក្យសុំអាជ្ញាប័ណ្ណលក់សម្រាប់រថយន្ត Model Y L ដែលមានចំនួនកៅអី ៦ ដល់អាជ្ញាធរចិន ដោយបង្ហាញពីលក្ខណៈបច្ចេកទេសសំខាន់ៗ។ រថយន្តនេះមានប្រវែងវែងជាងមុន បរិមាណខ្ពស់ជាងមុន និងមានគម្លាតកង់វែងជាងមុនផងដែរ។ ព័ត៌មានបច្ចេកទេសបង្ហាញថាវាមានសមត្ថភាពម៉ូទ័រខ្លាំងជាងមុនផងដែរ។
    Model Y L គឺជាជម្រើសថ្មីដែលមានទំហំធំជាងរថយន្ត Model Y ដើម និងមានកៅអីបីជួរ ដែលអាចអង្គុយបានចំនួនសរុប ៦ នាក់។ ព័ត៌មាននេះអះអាងនៅក្នុងឯកសារដាក់ស្នើសុំអាជ្ញាប័ណ្ណលក់ទៅកាន់ក្រសួងឧស្សាហកម្ម និងព័ត៌មានវិទ្យាចិន (MIIT)។ Tesla បានប្រកាសផ្លូវការថា Model Y L នឹងចេញលក់នៅរដូវស្លឹកឈើជ្រុះក្នុងប្រទេសចិន (ក្នុងរយៈខែសីហា ទៅដល់ខែតុលាឬវិច្ឆិកា)។
    រថយន្ត Model Y L មានទំហំបណ្តោយប្រវែង 4,976 mm, ទទឹង 1,920 mm, កម្ពស់ 1,668 mm និងគម្លាតកង់វែងជាងមុនដល់ទៅ 3,040 mm (វែងជាងម៉ូដែល ៥ កៅអី 150 mm)។ ទំងន់រថយន្តគឺ 2,088 គីឡូក្រាម ដែលធ្វើឲ្យវាធ្ងន់ជាងម៉ូដែល ៥ កៅអីចំនួន 96 គីឡូក្រាម។ វាប្រើថ្ម ternary NMC មកពីក្រុមហ៊ុន LG។
    ប្រព័ន្ធដំណើរការរបស់រថយន្ត SUV អគ្គិសនីថ្មីនេះគឺ AWD (All-Wheel Drive) មានម៉ូទ័រចំនួន ២ ដាក់នៅខាងមុខ និងខាងក្រោយម៉ូទ័រខាងមុខផលិតថាមពល 142 kW និងម៉ូទ័រខាងក្រោយផលិតថាមពល 198 kW វាផ្តល់ថាមពលសរុប 340 kW (ប្រហែល 456 hp)
    ល្បឿនលើគេអាចទៅដល់ 201 km/h។
    Model Y L ដែលមានគម្លាតកង់វែង នឹងប្រកួតប្រជែងជាមួយរថយន្ត ៦ និង ៧ កៅអីផ្សេងទៀតនៅចិនដូចជា Onvo L90, BYD Tang L, Huawei Aito M9 និង Li Auto i8 ហើយគេរំពឹងថាតម្លៃប្រហែលជា 41,800 ដុល្លារ។

    ពាណិជ្ជកម្ម
    Model Model Y Tesla Model Y Juniper
    Share. Facebook Telegram WhatsApp
    Previous ArticleSamsung នឹងប្រកាសបញ្ចេញនូវស្មាតហ្វូនបត់ ៣តង់របស់ខ្លួននៅចុងឆ្នាំនេះ ជាមួយឈ្មោះ Galaxy Tri-fold
    Next Article OpenAI នឹងបញ្ចូលប្រព័ន្ធទូទាត់ប្រាក់ទៅក្នុង ChatGPT ដើម្បីរកចំណូលបន្ថែមពីការទិញទំនិញតាមកម្មវិធីរបស់ខ្លួន!

    Related Posts

    Ford Bronco RTR ឆ្នាំ 2027 រចនាទាក់ទាញយុវវ័យសម័យ Gen Z ចូលមកពិភព Off-Road

    January 14, 20261 Min Read

    Buick Electra E7 ត្រូវបានបង្ហាញជាផ្លូវការជា SUV Plug-in Hybrid អាចបើកបានរហូតដល់ 1,600 គីឡូម៉ែត្រ

    January 12, 20261 Min Read

    Volkswagen ID. Era 9X បង្ហាញលក្ខណៈបច្ចេកទេសនៅចិនជា Crossover EREV ជាមួយថ្ម 65.2 kWh កម្លាំងសរុបដល់ 510 សេះ

    January 10, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.