Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»យានយន្ត»Mazda CX-5 ឆ្នាំ 2026 បង្ហាញខ្លួនជាផ្លូវការហើយ វែងជាងមុន ផ្ទុកបានច្រើនជាងមុន ហើយម៉ាស៊ីន Hybrid ក៏នឹងមកដល់ផងដែរ
    យានយន្ត

    Mazda CX-5 ឆ្នាំ 2026 បង្ហាញខ្លួនជាផ្លូវការហើយ វែងជាងមុន ផ្ទុកបានច្រើនជាងមុន ហើយម៉ាស៊ីន Hybrid ក៏នឹងមកដល់ផងដែរ

    July 11, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    រថយន្ត SUV តូចៗ គឺជាប្រភេទរថយន្តពេញនិយមបំផុត ហើយ Mazda CX-5 ក៏ជារថយន្តមួយក្នុងចំណោមដែលមនុស្សជាច្រើនស្រលាញ់ក្នុងរយៈពេលជាង ១០ ឆ្នាំកន្លងមក។ ពោលគឺជារថយន្តដែលមានរចនាស្អាត បច្ចេកវិជ្ជាខ្ពស់ ជាមួយពណ៌ Soul Red ឥឡូវនេះ Mazda បានធ្វើការបញ្ចេញមួយម៉ូឌែលទៀត ដើម្បីចូលក្នុងជំនាន់ថ្មីនោះគឺ Mazda CX-5 ឆ្នាំ 2026។
    ការអភិវឌ្ឍថ្មីរបស់ CX-5 ដោយអ្នករចនារបស់ Mazda តែងតែទទួលការសរសើរថាជាការល្អបំផុតក្នុងឧស្សាហកម្មរថយន្ត ព្រោះ CX-5 ថ្មីនេះមានទំហំធំជាងមុន មានរូបរាងស្រស់ស្អាតជាងគូប្រកួត ដូចជា Hyundai Tucson ការរចនាថ្មីៗរបស់វាហាក់ដូចជាមានលក្ខណៈស្រដៀងទៅនឹងម៉ូដែល CX-50, CX-70 និង CX-90 ដោយមានភ្លើងមុខវែង និងភ្លើងបំភ្លើពេលថ្ងៃបែបថ្មី ពិសេស វាជារថយន្តដំបូងដែលប្រើ សញ្ញារបស់ម៉ាក Mazda ដោយជំនួសនិមិត្តសញ្ញាចាស់នៅខាងក្រោយជាមួយអក្សរ “MAZDA” ឱ្យឃើញច្បាស់ៗ។
    CX-5 ថ្មីវែងជាងម៉ូឌែលមុន ៤.៥ អ៊ីញ, ក៏ធំជាងប្រហែល ពាក់កណ្តាលអ៊ីញ និងមានគម្លាត់កង់វែងជាងសេរីមុន ៣ អ៊ីញ (សរុបបានប្រហែល 109.2 អ៊ីញ រវាងកង់មុខ និងកង់ក្រោយ)។ ទំហំថ្មីនេះនឹងជួយឱ្យមានកន្លែងទូលាយច្រើនជាងមុនសម្រាប់អ្នកដំណើរ និងឥវ៉ាន់ Mazda ក៏បានធ្វើឱ្យ ឃ្លុបក្រោយកាន់តែងាយស្រួលបើកបិទ និងដាក់ឥវ៉ាន់។

    ជាមួយម៉ាស៊ីននិងបច្ចេកវិជ្ជាថ្មីនៅពេល CX-5 2026 ចូលទីផ្សារ វានឹងបន្តប្រើម៉ាស៊ីនចាស់ គឺម៉ាស៊ីន 2.5L ស៊ីឡាំង ៤ មិនមាន turbo, ផលិតកម្លាំង 187 hp ជាមួយប្រព័ន្ធ All-Wheel Drive និងប្រើប្រអប់លេខ 6-វគ្គ ដូចដើម Mazda កំពុងកែប្រែ software ដើម្បីឱ្យម៉ាស៊ីនស្ទុះជាងមុន ហើយ Mazda មិនទាន់បញ្ជាក់អំពីការបន្តផ្គត់ផ្គង់ម៉ាស៊ីន turbo 256 hp នោះទេ Mazda បំពាក់ការថែម ជម្រើស Hybrid ក្នុងឆ្នាំ 2027 នៅជាជំនាន់បន្ទាប់។ Hybrid នេះនឹង មិនប្រើម៉ាស៊ីនរួមជាមួយ Toyota ដូចក្នុង CX-50 ទេ តែវាជាប្រព័ន្ធដែល Mazda បង្កើតឡើងដោយខ្លួនឯង ដែលត្រូវបានគេរំពឹងថា មានកម្លាំងខ្លាំង និងប្រើប្រាស់ប្រេងសន្សំជាងមុន។
    ផ្នែកខាងក្នុងនៃ CX-5 ទើបចេញថ្មីនេះបន្តលក្ខណៈប្រណិតដូចជាជំនាន់មុន ដោយផ្នែកខាងលើ dashboard និងទ្វារត្រូវគេបំពាក់ជាមួយសម្ភារៈទន់ កៅអីមានម៉ូតបែប concave និងបំពាក់ក្បាលកៅអីបែបស្ដើង ទ្វារបើកចេញចូលធំជាងមុន ងាយស្រួលចេញចូល និងមានកន្លែង ដាក់កៅអីកូន នៅជួរទី ២ មានកន្លែងរន្ធសាក USB-C​។
    ចូលមកដល់ផ្នែក Infotainment & Technology អ្វីដែលផ្លាស់ប្ដូរដ៏ធំបំផុតគឺរួមបញ្ចូល អេក្រង់ touchscreen 12.9 អ៊ីញ (សេរីមុន 10.3 អ៊ីញ) មាន Google Built-in (Google Maps, Google Play, ល។) គាំទ្រ Wireless Apple CarPlay និង Android Auto ហើយក៏បំបាត់ rotary controller និងប៊ូតុងជាច្រើន ចំណាប់អារម្មណ៍មួយទៀតគឺ Mazda មិនប្រើ push-button shifter ដូចម៉ូដែលផ្សេងៗទេ គឺនៅប្រើ shift lever ជាស្ដង់ដារ ដែលងាយប្រើជាង។
    សម្រាប់តម្លៃ និងការចេញលក់ Mazda មិនទាន់បង្ហាញតម្លៃនិងជម្រើសដូចម្ដេចទេ តែ CX-5 ឆ្នាំ 2026 នឹងចូលលក់ជាផ្លូវការ នៅដើមឆ្នាំក្រោយ គេរំពឹងថានឹងមានព័ត៌មានបន្ថែមអំពី Option និងតម្លៃក្នុងពេលឆាប់ៗនេះ។

    ពាណិជ្ជកម្ម
    CX-5 CX-5 2026 Mazda
    Share. Facebook Telegram WhatsApp
    Previous Articleចិន បង្ហាញបច្ចេកវិទ្យាថ្មីអាចសម្លាប់មូសដោយមិនប្រើដៃ!
    Next Article OpenAI នឹងបង្កើត web browser ថ្មីដើម្បីជំនួស Chrome របស់ Google!

    Related Posts

    Ford Bronco RTR ឆ្នាំ 2027 រចនាទាក់ទាញយុវវ័យសម័យ Gen Z ចូលមកពិភព Off-Road

    January 14, 20261 Min Read

    Buick Electra E7 ត្រូវបានបង្ហាញជាផ្លូវការជា SUV Plug-in Hybrid អាចបើកបានរហូតដល់ 1,600 គីឡូម៉ែត្រ

    January 12, 20261 Min Read

    Volkswagen ID. Era 9X បង្ហាញលក្ខណៈបច្ចេកទេសនៅចិនជា Crossover EREV ជាមួយថ្ម 65.2 kWh កម្លាំងសរុបដល់ 510 សេះ

    January 10, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.