Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»យានយន្ត»ប្រធានផ្នែករចនារថយន្តរបស់ Xiaomi ថាកុំយកការរចនារថយន្ត SU7 និង YU7 មកប្រៀបធៀបជាមួយរថយន្ត Porsche និង Ferrari
    យានយន្ត

    ប្រធានផ្នែករចនារថយន្តរបស់ Xiaomi ថាកុំយកការរចនារថយន្ត SU7 និង YU7 មកប្រៀបធៀបជាមួយរថយន្ត Porsche និង Ferrari

    July 10, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    នៅថ្ងៃទី 9 ខែកក្កដា កន្លងមកនេះ Sina Tech បានផ្សព្វផ្សាយបទសម្ភាសន៍ជាមួយលោក Li Tianyuan ដែលជាប្រធានគ្រប់គ្រងទូទៅផ្នែកឧស្សាហកម្មរបស់ Xiaomi Auto និងជារងប្រធានគណៈកម្មាធិការរចនារបស់ក្រុមហ៊ុន Xiaomi Group។ ក្នុងសម្ភាសន៍នោះ លោកបាននិយាយអំពីទស្សនៈស្នូលនៃការរចនារបស់ក្រុមហ៊ុន ក៏ដូចជាបានឆ្លើយតបចំពោះប្រតិកម្មសាធារណៈអំពីការរចនារបស់រថយន្ត SU7 និង YU7 ព្រមទាំងពិភាក្សាអំពីតួនាទីកាន់តែមានសារៈសំខាន់របស់អ្នករចនាចិននៅក្នុងឧស្សាហកម្មរថយន្តសកល។

    លោក Li បានផ្តោតសំខាន់លើការបង្កើតបទពិសោធន៍ផ្នែកអារម្មណ៍ជាមួយរថយន្ត ជាងគ្រាន់តែប្រើលក្ខណៈបច្ចេកទេសធម្មតា ដោយលោកបាននិយាយថា៖ “អ្វីដែលធ្វើឲ្យយើងមិនអាចបំភ្លេចបាន គឺមិនមែនជាអំណោយទេ ប៉ុន្តែជាអារម្មណ៍ដែលវាបានកើតក្នុងចិត្ត” គាត់បានអះអាងថា “តម្លៃនៃអារម្មណ៍” គឺជាចំណុចស្នូលសម្រាប់គោលបំណងរចនារបស់ Xiaomi Auto។
    ក្រុមរចនារបស់ Xiaomi Auto មានពាក្យស្លោករចនាផ្ទៃក្នុងចំនួន ៣៖ 1. រចនាដោយស្របតាមវិទ្យាសាស្ត្រ, 2.រចនាដោយស្របទៅនឹងច្បាប់ធម្មជាតិ, 3.រចនាដោយផ្អែកលើអារម្មណ៍នៅខាងក្នុង (ចិត្ត)។
    លោកបានបញ្ជាក់ថាក្រុមអ្នករចនាបានយកតាមគោលការណ៍ទាំងនេះគ្រប់ដំណាក់កាល ដើម្បីធានាថាផលិតផលរបស់ពួកគេស្របតាមតម្លៃរបស់ម៉ាក Xiaomi។ លើសពីនេះ លោក Li បានឆ្លើយតបទៅនឹងការរិះគន់និងការប្រៀបធៀបបែបចំអកតាមអនឡាញដែលអះអាងថា ការរចនារថយន្ត SU7 ស្រដៀងនឹង Porsche Taycan និងរចនារថយន្ត YU7 ស្រដៀងនឹង Ferrari Purosangue។ តាមពិតទៅលទ្ធផលនៃការសង្កេតនេះ បានបង្កើតនូវនាមល្បីៗនៅលើបណ្ដាញសង្គមចិន ដូចជា៖ “Mi-shijie” ជាការរួមបញ្ចូលរវាង “Mi” (អក្សរកាត់របស់ Xiaomi) និង “Shijie” (សូរបែប Porsche ជាភាសាចិន “Bǎoshíjié”) “Fala-mi” រួមបញ្ចូល “Fala” (អក្សរកាត់របស់ Ferrari, 法拉利) និង “Mi” (Xiaomi)

    ពាណិជ្ជកម្ម

    លោក Li មិនបានឆ្លើយតបដោយផ្ទាល់ទៅនឹងនាមទាំងនោះទេ ប៉ុន្តែបានបញ្ជាក់ថា ការសំខាន់សម្រាប់ Xiaomi គឺការបង្កើតរចនាដែលអាចភ្ជាប់អារម្មណ៍ជាមួយអ្នកប្រើ គាត់បានថែមថា ការពិភាក្សាសាធារណៈទាំងនេះ មិនបានប៉ះពាល់អវិជ្ជមានដល់ការលក់ឡើយទេ ផ្ទុយទៅវិញ វាអាចជួយបង្កើតការចាប់អារម្មណ៍កាន់តែច្រើន ស្ដីអំពីតួនាទីអ្នករចនាចិននៅក្នុងទីផ្សារសកល លោកបានបញ្ជាក់ថា ទោះជាឧស្សាហកម្មរថយន្តចិនមិនមានប្រវត្តិសាស្ត្ររយៈពេលយូរដូចអឺរ៉ុប ឬ អាមេរិកក៏ដោយ វាក៏អាចជាឱកាសដ៏ល្អ។
    សម្ដីទាំងនេះមានមូលដ្ឋានលើបទពិសោធន៍អន្តរជាតិដោយលោក Li បានចូលរួមជាអ្នករចនាជនជាតិចិនដំបូងនៅក្នុងក្រុម BMW Designworks Shanghai ក្នុងឆ្នាំ 2012 បន្ទាប់មក លោកបានបន្តទៅកាន់ផ្នែក BMW i និង M ក្នុងឆ្នាំ 2016 និងបានចូលរួមក្នុងគម្រោងរចនាផ្សេងៗរបស់ BMW, MINI និង Rolls-Royce។ Xiaomi Auto ក៏បានបញ្ជាក់ពីរចនារថយន្ត YU7 និង SUV ថាជាការបន្តនិងការបង្កើតថ្មីរបស់ភាសារចនារបស់ម៉ាក Xiaomi ដែលមានគោលបំណងឲ្យរចនានេះអាចឈររឹងមាំបានក្នុងរយៈពេលវែង។

    Xiaomi Xiaomi Auto
    Share. Facebook Telegram WhatsApp
    Previous ArticleXiaomi និង Aito ក្លាយជាអ្នកដឹកនាំនៅក្នុងទីផ្សាររថយន្តចិនផ្នែកតម្លៃលក់បន្ត យោងតាមរបាយការណ៍ដែលចេញផ្សាយដោយសមាគមអ្នកជួញដូររថយន្តចិន (CADA)
    Next Article ចិន បង្ហាញបច្ចេកវិទ្យាថ្មីអាចសម្លាប់មូសដោយមិនប្រើដៃ!

    Related Posts

    Geely Galaxy V900 MPV ប្រភេទ EREV កំពូល នឹងចាប់ផ្តើមបើក Presale ជាសកលនៅថ្ងៃទី 7 ខែមករា

    January 6, 20261 Min Read

    Geely ដាក់បង្ហាញរថយន្ត Pickup PHEV ថ្មី Riddara ជាមួយចម្ងាយបើកបររហូតដល់ 1,068 គីឡូម៉ែត្រ

    January 5, 20261 Min Read

    Toyota bZ3 អគ្គិសនីសុទ្ធម៉ូដែលថ្មី បំពាក់ថ្ម BYD Blade ចេញលក់នៅចិន តម្លៃចាប់ពី 15,700 ដុល្លារ

    January 3, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.