បន្ទាប់ពីបានប្រកាសបង្ហាញចេញនូវ X200 Pro និង X200 Ultra ពេលនេះ ក្រុមហ៊ុន vivo បានប្រកាសដាក់បង្ហាញចេញជាផ្លូវការនូវ vivo X200 FE សម្រាប់ទីផ្សារពិភពលោកហើយ។ ក្នុងនោះ ស្មាតហ្វូនសេរ៊ីថ្មីមួយនេះ គឺទទួលបាននូវអេក្រង់ទំហំ 6.31 អ៊ីញ 1.5K 120Hz LTPO AMOLED ដំណើរការដោយបន្ទះឈីប MediaTek Dimensity 9300+ និង Funtouch OS 15 មាន RAM និង Storage 512GB+12GB ។
ទៅលើផ្នែកកាមេរ៉ាវិញ ទទួលបានកាមេរ៉ាមេ 50MP, កាមេរ៉ា ultra-wide 8MP និងកាមេរ៉ា 50MP 3x periscope telephoto ។ លើសពីនេះ វាក៏ទទួលបាននូវអាវការពារ IP68 + IP69 ក៏ដូចជាថាមពលថ្ម 6500mAh និងដុំសាកកម្លាំង 90W ផងដែរ។
ក្នុងនោះ vivo X200 FE គឺទទួលបាននូវជម្រើសពណ៌ Black Luxe, Yellow Glow, Pink Vibe និង Blue Breeze ហើយមានតម្លៃលក់ខ្ទង់ ៧៥៩ដុល្លារ សម្រាប់ជម្រើស 12GB + 512GB នៅក្នុងទីផ្សារប្រទេសម៉ាឡេសុី៕