ក្រុមហ៊ុន SAIC និង Alibaba កំពុងរៀបចំដាក់ឲ្យដំណើរការរថយន្ត crossover NEV (រថយន្តថាមពលថ្មី) ទំហំធំនៅក្នុងទីផ្សារចិនក្រោមឈ្មោះ IM LS9 រថយន្តនេះត្រូវបានរចនាឡើងដើម្បីប្រកួតប្រជែងជាមួយ Li Auto L9 និងម៉ូដែលស្រដៀងផ្សេងទៀត LS9 នឹងចូលទីផ្សារជាតិនៅឆ្នាំនេះ ក្នុងគោលបំណងបង្កើនការលក់របស់ក្រុមហ៊ុនរងរបស់ SAIC។
IM Motors គឺជាក្រុមហ៊ុនរួម (Joint Venture) រវាង SAIC និង Alibaba ដែលបង្កើតឡើងតាំងពីឆ្នាំ 2020 ជាផ្នែកម៉ាកថ្នាក់ខ្ពស់។ បច្ចុប្បន្នម៉ាកនេះមានរថយន្តអគ្គិសនីចំនួន 4 គ្រឿង៖ Sedan L6 និង L7, Crossover LS6 និង LS7 ទោះបីយ៉ាងណា IM Motors ក៏ត្រូវប្រឈមមុខនឹងការលក់យឺតនៅក្នុងទីផ្សារ ដែលមានការប្រកួតប្រជែងខ្លាំង តាមរបាយការណ៍ China EV DataTracker ក្រុមហ៊ុនបានលក់បានត្រឹមតែ 19,174 គ្រឿង ចាប់ពីខែមករាដល់ឧសភា ឆ្នាំ 2025។ ដើម្បីជំរុញការលក់ IM Motors ក្រុមហ៊ុនបានដាក់ពាក្យសុំអាជ្ញាប័ណ្ណលក់រថយន្ត IM LS6 បែបជម្រើស EREV (plug-in hybrid) ចំពោះឆ្នាំនេះ IM Motors នឹងបញ្ចេញរថយន្ត flagship (ថ្នាក់ខ្ពស់ បំផុត) គឺ IM LS9 crossover។
រូបថតសម្ងាត់របស់ IM LS9៖ ថ្ងៃទី 30 ខែមិថុនា បានឃើញមានរូបថតសម្ងាត់រថយន្ត IM LS9 ត្រូវលេចចេញលើអ៊ីនធឺណិត អាចជារថយន្តនេះតាមរូបរាងកង់បើកបរ ដែលមានរូបរាងពងក្រពើ ខាងក្នុងរថយន្ត មានបន្ទះសាកទូរស័ព្ទឥតខ្សែពីរ, កន្លែងដាក់កែវពីរ និងកៅអីធ្វើដំណើរធំទូលាយ កន្លែង Console ផ្នែកកណ្តាលមានអេក្រង់ធំ។
IM LS9 បានសាងសង់គ្រោងឆ្អិងលើ iO Origin ដូចជារថយន្ត IM ផ្សេងៗ ដែលគាំទ្រ BEV (អគ្គិសនីសុទ្ធ) និង EREV (hybrid with generator) ទោះបីអត់មានព័ត៌មានផ្លូវការអំពីសម្ថភាព LS9 ក៏ដោយ ក៏មានសញ្ញាបង្ហាញថា LS9 នឹងមាន ជម្រើស BEV និង EREV ទាំងពីរ។ BEV version៖ មានម៉ូទ័រ 2 (dual motor 4WD) មានថាមពលបរមា 500 kW (670 hp) ដែលដូចនឹងម៉ូដែល LS6 ថ្មី។ EREV version៖ មានម៉ាស៊ីនជំនួយ turbocharged 1.5-លីត្រ ផលិតថាមពល 114 kW (153 hp) និងម៉ូទ័រអគ្គិសនី 230 kW (308 hp)។ ប្រព័ន្ធនេះក៏ប្រើសម្រាប់ LS6 ផងដែរ។ IM LS9 នឹងជារថយន្ត SUV Flagship ថ្មីរបស់ IM Motors ដែលចង់ប្រកួតជាមួយ Li Auto L9 និងរថយន្តថ្នាក់លើផ្សេងៗទៀត នៅក្នុងទីផ្សារចិនដ៏មានការប្រកួតប្រជែងខ្លាំង។
ក្រុមហ៊ុន SAIC និង Alibaba បង្កើតរថយន្ត SUV ទំហំធំនៅចិន ដើម្បីប្រកួតប្រជែងជាមួយ Li Auto L9 – មានឈ្មោះថា IM LS9
1 Min Read