បន្ទាប់ពីបានប្រកាសចេញនូវស្តេចកាមេរ៉ារបស់ខ្លួនគឺ Xiaomi 15 Ultra កាលពីដើមឆ្នាំ ពេលនេះ ក្រុមហ៊ុន Xiaomi បានត្រៀននឹងប្រកាសចេញនូវស្តេចស្មាតហ្វូនរបស់ខ្លួនមួយម៉ូឌែលទៀតហើយ នោះគឺ Redmi K80 Ultra ហើយគ្រោងនឹងប្រកាសចេញជាផ្លូវការនៅក្នុងឆាប់ៗនេះនៅក្នុងប្រទេសចិន ជាមួយតម្លៃលក់ចាប់ពី ៤១៥ ដុល្លារ ប៉ុណ្ណោះ។
ក្នុងនោះ Redmi K80 Ultra នឹងទទួលបាននូវអេក្រង់ 144Hz ទំហំ 6.83 អ៊ីញ មានកម្រិតបង្ហាញ 2772 × 1280 ភីកសែល និងកម្រិតពន្លឺដល់ 3200 nits ដំណើរការដោយបន្ទះឈីប MediaTek Dimensity 9400+ ចំនួន ១ និងបន្ទះឈីប D2 ដែលផលិតដោយក្រុមហ៊ុន Xiaomi ផ្ទាល់។
លើសពីនេះ វានឹងទទួលបាននូ RAM LPDDR5X និងអង្គផ្ទុកទិន្នន័យប្រភេទ UFS 4.1 រួមជាមួយប្រព័ន្ធបន្សាបកម្តៅ 3D Ice-Sealed Circulating Circulating Pump ដ៏ធំបំផុតមិនធ្លាប់មាន។
ចំពោះផ្នែកកាមេរ៉ា នឹងទទួលកាមេរ៉ាខាងមុខ 20MP ប្រើសេនស័រ OV20B កាមេរ៉ាគោល 50MP និងកាមេរ៉ា ultra-wide 8MP រួមជាមួយថាមពលថ្មធំដល់ 7410mAh គាំទ្រការសាកល្បឿនលឿនកម្លាំង 100W ប៉ុន្តែក៏គាំទ្រការ bypass charging ផងដែរ។
ទៅលើការរចនាវិញ Redmi K80 Ultra នឹងទទួលបាននូវការរចនាជាមួយស៊ុមដែក និងកញ្ចក់ការពារ Dragon Crystal នៅផ្នែកខាងមុខ រួមជាមួយម៉ាសុីនស្កេនម្រាមដៃ ultrasonic និងអាវការពារទឹក និងធូលីកម្រិត IP68/IP69 ក៏ដូចជាជម្រើសពណ៌ Spruce Green, Ice Blue, Moon Rock White និង Sandstone Grey ជាដើម៕