បន្ទាប់ពីប្រកាសចេញនូវឈីប Dimensity 9400+ របស់ខ្លួនកាលពីប៉ុន្មានខែមុន ពេលនេះ បន្ទះឈីបកំពូលបន្ទាប់របស់ក្រុមហ៊ុន MediaTek គឺ Dimensity 9500 បានបង្ហាញខ្លួនជាលើកដំបូងរបស់ខ្លួននៅលើ Geekbench ហើយ ដោយអាចនឹងប្រកាសចេញជាផ្លូវការនៅដើមខែកញ្ញាខាងមុខនេះ។
ក្នុងនោះ ឈីប Dimensity 9500 នឹងបន្តប្រើបច្ចេកវិទ្យា octa-core ដែលមាន CPU ចំនួន 8 cores ដដែល ប៉ុន្តែមានឈ្មោះផ្ទាល់ខ្លួនគឺ Travis, Alto និង Gelas ។ ចំពោះ Travis អាចជា Cortex-X930 prime core មានល្បឿនដំណើរការ 3.23 GHz, Alto អាចជា 3 performance cores មានល្បឿនដំណើរការ 3.03 GHz ហើយ Gelas គឺជា 4 efficiency cores មានល្បឿនដំណើរការ 2.23 GHz ។
ទាក់ទងនឹងក្រាហ្វិកវិញ ឈីបថ្មីនេះ ត្រូវបានគេរំពឹងថានឹងបំពាក់មកជាមួយនូវ GPU Mali-G1 Ultra MC12 ថ្មី ហើយនឹងទទួលបាននូវពិន្ទុពី Geekbench 6 ចំនួន 3900 ពិន្ទុ សម្រាប់ single-core និងលើសពី 11,000 ពិន្ទុ សម្រាប់ multi-core ។
លើសពីនេះ វាក៏នឹងគាំទ្រប្រព័ន្ធប្រតិបត្តិការ Android 16 ហើយបានភ្ជាប់មកជាមួយ RAM ទំហំ 16GB, ប្រព័ន្ធ 10MB of system-level cache (SLC), NPU 9.0 ដែលបានធ្វើឱ្យប្រសើរឡើងលើប្រព័ន្ធ AI ដែលមានល្បឿបប្រតិបត្តិការចំនួន 100 TOPS ក៏ដូចជា 10,667 Mbps LPDDR5X RAM និង quad-channel UFS 4.1 storage ផងដែរ៕