ម៉ាករថយន្តអគ្គិសនីប្រណិត Zeekr ដែលជាកម្មសិទ្ធិរបស់ Geely បានផលិតរថយន្តបានចំនួន 500,000 គ្រឿង ក្នុងរយៈពេល 44 ខែ។ រថយន្តគ្រឿងទី 500,000 គឺជា Zeekr 009 Grand ដែលជាមីនីវែនប្រណិតមានប្រវែង 5.2 ម៉ែត្រ និងការរៀបចំផ្ទៃក្នុង 4 កៅអី។Zeekr គឺជាម៉ាក NEV (New Energy Vehicle) ប្រណិត ដែល Geely បើកចំហក្នុងឆ្នាំ 2021។ នៅពេលបច្ចុប្បន្ន ម៉ូដែលរបស់ Zeekr មានចំនួន 7 ម៉ូដែល ដែលមានតម្លៃសរុបពី 20,750 – 125,200 ដុល្លារ។
ការផលិតបានចាប់ផ្តើមជាមួយម៉ូដែល Zeekr 001 estate នៅខែតុលា ឆ្នាំ 2021 Zeekr បានត្រូវការពេល 37 ខែ ដើម្បីផលិតបាន 400,000 គ្រឿង បន្ទាប់មក ក្រោយ 7 ខែបន្ថែមទៀត គេបានឈានដល់គម្រោង 500,000 គ្រឿង។
រោងចក្រផលិតរបស់ Zeekr រោងចក្រចម្បងរបស់ Zeekr ស្ថិតនៅទីក្រុង Ningbo ហើយមានឈ្មោះផ្លូវការថា Zeekr 5G Smart Factory វាមានសមត្ថភាពផលិតប្រចាំឆ្នាំ 300,000 គ្រឿង រថយន្តដែលជាកំណត់ត្រាគ្រឿងទី 500,000 ត្រូវបានប្រមូលផ្តុំនៅទីនោះ មួយចំនួនផ្សេងទៀតត្រូវបានបញ្ចូលផលិតនៅរោងចក្រ Geely ផ្សេងទៀតក្នុង Chengdu និង Chunxiao។យោងតាម China EV DataTracker ចំនួនរថយន្តដែលបានលក់សរុបរបស់ Zeekr នៅក្នុងប្រទេសចិនឥឡូវនេះឈានដល់ 488,637 គ្រឿង ភាគច្រើនផលិតបានជាមធ្យម 11,364 គ្រឿង/ខែ និង 7 ខែចុងក្រោយបានឈានជំហ៊ានខ្ពស់ដល់ 14,286 គ្រឿង/ខែ
សម្រាប់ព័ត៌មានអំពី Zeekr 009 Grand៖ Zeekr 009 Grand គឺជាឡានថ្មីប្រណិត 100% ប្រភេទអគ្គិសនីដែលស្ថិតលើគ្រោងឆ្អិង SEA platform វាមានទំហំ៖ ប្រវែងបណ្តោយ: 5217 ម.ម, ទទឹង: 2024 ម.ម, កម្ពស់: 1812 ម.ម, ចម្ងាយពីកង់មុខទៅកង់ក្រោយ
3,205 ម.ម។ ផ្ទៃក្នុងរថយន្តមានប្លង់ luxurious 4 កៅអី (2+2) ហើយមាន ជញ្ជាំងបំបែក រវាងជួរទីមួយ និងទីពីរ ដែលមានអេក្រង់ 43 អ៊ីញ
បង្កប់ក្នុងជញ្ជាំងនោះ។
វាក៏មានប្រព័ន្ធថ្ម៖ 800V high-voltage system ប្រើថ្ម 108 kWh Qilin battery (CATL NMC ternary) សាកមួយពេញបើកបរបានចម្ងាយ 702 គ.ម. ល្បឿន 0–100 km/h វាចាយពេលតែ 3.9 វិនាទី និងប្រើប្រាស់ម៉ូទ័រ២ ផលិតកម្លាំងបាន 580 kW / 777 hp តម្លៃរបស់វាចាប់ពី 110,000 – 125,200 ដុល្លារ 👉 Zeekr 009 Grand គឺជារថយន្តប្រណិតដែលបង្ហាញពីសមត្ថភាពបច្ចេកវិទ្យារបស់ Geely ក្នុងវិស័យរថយន្តអនាគត។
ក្រុមហ៊ុន Zeekr របស់ Geely ផលិតរថយន្តបាន 500,000 គ្រឿងក្នុងរយៈពេល 44 ខែនៅប្រទេសចិន
1 Min Read