Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»យានយន្ត»ក្រុមហ៊ុន Nio កំពុងសំងំបង្កើតបច្ចេករិទ្យាមួយដែលអ្នកប្រើប្រាស់រថយន្តនឹកស្មានមិនដល់
    យានយន្ត

    ក្រុមហ៊ុន Nio កំពុងសំងំបង្កើតបច្ចេករិទ្យាមួយដែលអ្នកប្រើប្រាស់រថយន្តនឹកស្មានមិនដល់

    May 31, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ក្រុមហ៊ុន Nio បានប្រកាសជាផ្លូវការនូវការចេញផ្សាយជំនាន់ដំបូងនៃប្រព័ន្ធ Nio World Model (NWM) នៅថ្ងៃទី 30 ឧសភា។ ការ Update នេះនឹងចាប់ផ្តើមដាក់ឱ្យប្រើជាលើកដំបូងចំពោះរថយន្តជាង 400,000 គ្រឿង នៅក្នុងស៊េរី “Banyan” ខណៈស៊េរី “Cedar” រួមទាំង ET9, ES6 ថ្មី, EC6 ថ្មី, ET5 ថ្មី, និង ET5T នឹងទទួលបានការកែប្រែនេះនៅចុងខែមិថុនា។
    ប្រព័ន្ធ NWM ផ្តល់នូវការកែលម្អទាំងស្រុងក្នុងបួនបរិបទសំខាន់ៗនៃការបើកបរ៖
    1.សុវត្ថិភាពសកម្មពេលបើកបរ 2.ជំនួយការបើកបរលើផ្លូវល្បឿនលឿន 3.ជំនួយការបើកបរក្នុងទីក្រុង 4.ជំនួយការចូលចតយ៉ានយន្តឆ្លាតវៃ
    Nio បានពិពណ៌នាប្រព័ន្ធ NWM ថាជា “មូលដ្ឋានដ៏រឹងមាំ និងមានសក្ដានុពលខ្ពស់” សម្រាប់បច្ចេកវិទ្យាអនាគត។ វាក៏មានការកែលម្អសុវត្ថិភាពសកម្មសំខាន់បីចំណុច៖ ការរកឃើញការបាត់បង់ស្មារតីរបស់អ្នកបើកបរ, ការបង្ការគ្រោះថ្នាក់ភ្លាមៗពេលមានឧបសគ្គឆ្លងកាត់, ការរកឃើញឧបសគ្គនូវជុំវិញរថយន្តមានមុំធំជាងមុនដល់ទៅ២៤០ដឺក្រេមើលបានធំទូលំទូលាយ។
    Nio បានអះអាងថាជាក្រុមហ៊ុនផលិតរថយន្តដំបូងដែលអាចអនុវត្ត ប្រព័ន្ធចូលចតរថយន្តស្វ័យប្រវត្តិជាបន្ទាន់នៅចំហៀងផ្លូវ នៅពេលអ្នកបើកបរបាត់បង់ស្មារតី ប្រព័ន្ធនឹងបន្ថយល្បឿនយ៉ាងប្រុងប្រយ័ត្ន ប្ដូរគន្លងផ្លូវអោយយានយន្តចូលទៅចំហៀងផ្លូវដើម្បីសង្គ្រោះ បើកភ្លើងសញ្ញាបង្ហាញពីហេតុការណ៍ និងផ្ញើសេវា SOS ជាបន្ទាន់ ប្រព័ន្ធចាប់ឃើញឧបសគ្គត្រូវបានពង្រីកអោយមើលឃើញមុំជ្រុងនៅក្បែរថយន្តធំ វាអាចចាប់អារម្មណ៍ឧបសគ្គកើតឡើងដូចជា របាំងការពារ ផ្លូវបំបែក ឧបករណ៍បែងចែកផ្លូវ, និងគែមផ្លូវដែលមានគំនូស វាជួយបង្ការបញ្ហាគ្រោះថ្នាក់នានានៅល្បឿនមធ្យម ក្នុងចំណោមផ្លូវចតរថយន្ត ឬជ្រុងតូចៗ។
    ការជួយចតបែបឆ្លាតវៃមានមុខងារ ចងចាំទីតាំងចត ដើម្បីជួយចងចាំគោលដៅទៅ និងត្រលប់មកវិញ បើទីតាំងចតដើមគេគេចតរួច ភ្លាមៗ ប្រព័ន្ធនឹងរកទីតាំងទំនេរនៅក្បែរខាងនោះដោយខ្លួនឯង វាអាចចូលចតក្នុងអគារដោយស្វ័យប្រវត្តិតាមពាក្យស្របនឹងពាក្យបញ្ជាដោយគ្រាប់តែនិយាយប្រាប់ វាអាចអានស្លាកសញ្ញា និងអក្សនៅក្នុងអគារកន្លែងចត ដោយមិនអាស្រ័យលើផែនទី ឬផ្លូវដែលវាបានចងចាំ(មានន័យថាទោះកន្លែងនោះវាមិនបានទៅក៏ដោយក៏វាអាចរកកន្លែងចតដោយខ្លួនឯងឃើញ)។
    ប្រព័ន្ធចូលចតនេះអាចរកចន្លោះ 360ដឺក្រេ ជុំវិញរថយន្ត (ខាងក្រោយ ខាងមុខ ត្រង់ផ្លូវទល់មុខ និងអាគារ)។ អ្នកបើកបរអាចផ្ដើមការចតពីទីតាំងណាមួយ ហើយប្រព័ន្ធអាចប្រើផ្លូវសម្រាប់ផ្លាស់ទីឆ្ងាយ ឬផ្លាស់ប្ដូរទីតាំងចតដោយស្វ័យប្រវត្តិ ប្រព័ន្ធអាចបង្កើតបទពិសោធន៍ដោយខ្លួនឯង “ឃើញ → ជ្រើស → ចត” (ឃើញទីទាំង → ជ្រើសកន្លែងចត → ចតកន្លែងដែលទំនេរ)។
    Nio សង្កត់ធ្ងន់ថា ដោយសារការធ្វើផែនការឧបករណ៍រួមគិតពីអនាគត រថយន្តស៊េរី “Banyan” ចាស់រយៈពេល 3 ឆ្នាំក៏អាចប្រើប្រាស់បច្ចេកវិទ្យាថ្មីនេះបាន។ សម្រាប់ស៊េរី “Cedar” ដែលប្រើ ឈីប Shenyi NX9031 បច្ចេកវិទ្យា 5nm ដែលមានសមត្ថភាពខ្ពស់សម្រាប់រថយន្ត នឹងទទួលបានស្ថាបត្យកម្មបច្ចេកវិទ្យា NWM នៅចុងខែមិថុនានេះ។

    ពាណិជ្ជកម្ម
    EC6 ES6 ET5 ET5T ET9 Nio
    Share. Facebook Telegram WhatsApp
    Previous Articleនេះគឺជាចំណុចទាំង ១២ ដែល iPhone 16 Pro គ្មាន តែ iPhone 17 Pro អាចនឹងមាន!
    Next Article Huawei នឹងផលិតឈីប 3nm នៅឆ្នាំ 2026

    Related Posts

    Ford Bronco RTR ឆ្នាំ 2027 រចនាទាក់ទាញយុវវ័យសម័យ Gen Z ចូលមកពិភព Off-Road

    January 14, 20261 Min Read

    Buick Electra E7 ត្រូវបានបង្ហាញជាផ្លូវការជា SUV Plug-in Hybrid អាចបើកបានរហូតដល់ 1,600 គីឡូម៉ែត្រ

    January 12, 20261 Min Read

    Volkswagen ID. Era 9X បង្ហាញលក្ខណៈបច្ចេកទេសនៅចិនជា Crossover EREV ជាមួយថ្ម 65.2 kWh កម្លាំងសរុបដល់ 510 សេះ

    January 10, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.