Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»យានយន្ត»ការលក់រថយន្ត Tesla នៅចិនអាចជួបសម្ពាធកាន់តែខ្លាំងក្នុងពាក់កណ្តាលឆ្នាំទី 2
    យានយន្ត

    ការលក់រថយន្ត Tesla នៅចិនអាចជួបសម្ពាធកាន់តែខ្លាំងក្នុងពាក់កណ្តាលឆ្នាំទី 2

    May 23, 20252 Mins Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ក្រុមហ៊ុន Xiaomi បានដាក់ឱ្យដំណើរការជាផ្លូវការរថយន្ត SUV ទី 2 របស់ខ្លួន ដែលមានឈ្មោះថា YU7 ដើម្បីប្រកួតប្រជែងនឹង Tesla Model Y។ កាលពីថ្ងៃបង្ហាញជាផ្លូវការ មេដឹកនាំក្រុមហ៊ុន Xiaomi លោក Lei Jun បានប្រាប់យ៉ាងច្បាស់ថា ចង់ ចម្អិន Tesla ដោយផ្ដោតលើគុណសម្បត្តិយ៉ាងច្រើនដែល YU7 មានលើស Model Y។
    Tesla Model Y ជារថយន្ត SUV មធ្យមដែលលក់ខ្លាំងបំផុតនៅទីផ្សារចិន ដោយបានលក់បាន 480,309 គ្រឿង ក្នុងឆ្នាំមុន (គិតជា 74.6%នៃការលក់រថយន្ត Tesla នៅចិនទាំងមូល)។ បើទោះបីជា Tesla ជួបការប្រកួតប្រជែងជាខ្លាំងពីម៉ាកចិនដូចជា Xpeng G6, Deepal S7, Zeekr 7X និង Onvo L60 ក៏ដោយ Model Y នៅតែអាចរក្សាទម្រង់ការពារទីផ្សារបានល្អ។ ប៉ុន្តែ អត្រាកំណើននៃការលក់ Model Y ក្នុងឆ្នាំ 2024 គឺត្រឹមតែ 5.2% ប៉ុណ្ណោះ ដែលធ្វើអោយវា ធ្លាក់ចុះពីអត្រា 44.7% នៅឆ្នាំ 2023 និង 85.6% នៅ 2022។ ការបញ្ជាក់ម៉ូដែលថ្មីនៅខែមករា (facelift) បង្កឲ្យមានការខកចិត្តជាច្រើន ដោយសារ គ្មានការគាំទ្រប្រព័ន្ធសាកថ្ម 800V។ ការសាងសង់ឡើងវិញនៃរោងចក្រ Tesla នៅទីក្រុងសាងហៃ បាននាំឲ្យការលក់ធ្លាក់ចុះ 19.6% ក្នុងត្រីមាសទីមួយឆ្នាំ 2025។ លោក Lei Jun បានបង្ហាញថា YU7 ប្រើបច្ចេកវិទ្យា 800V ដែលអាចសាកថ្មបាន 620 គីឡូម៉ែត្រ ក្នុងរយៈពេលត្រឹមតែ 15 នាទី។ ចំណែក Model Y ត្រូវការពេល 27 នាទី ដើម្បីសាកពី 10% ទៅ 80%។

    ប្រៀបធៀបសមត្ថភាពរវាង YU7 និង Model Y៖

    លក្ខណៈ Xiaomi YU7 (Standard RWD) Tesla Model Y (RWD)
    ជួរកំលាំង (Range) 830km 593km
    ថ្ម 96.3 kWh 62.2 kWh
    ប្រវែងរថយន្ត ~5,000mm យ៉ាងតិច 202mm ខ្លីជាង
    ទំងន់សុទ្ធ ធ្ងន់ជាង 394kg ស្រាលជាង
    បន្ទះខាងមុខ (Frunk) 141L តិចជាង
    ការចាប់លឿន 0–100 km/h ~5.9s ~5.9s

    សម្រាប់ YU7 Pro (AWD) ទល់នឹង Model Y Long Range (AWD), Xiaomi បានបញ្ជាក់ថា YU7 ឈានមុខសម្រាប់សមត្ថភាព battery, range, និង charging speed។ Model Y មានអត្រាជ្រែកខ្យល់ (drag coefficient) និង computing power ល្អជាងបន្តិច។
    ម៉ូដែលខ្ពស់ YU7 Max មានថាមពល 508kW (ច្រើនជាងម៉ូដែល Tesla Model Y Performance ដែលមិនទាន់មានលក់នៅចិន)។ Xiaomi បានបញ្ជាក់ថា ចាប់តាំងពីដាក់ឲ្យដំណើរការម៉ូដែល SU7 sedan កាលពីខែមេសាឆ្នាំមុន វាបានដឹកជញ្ជូនបានជាង 258,000 គ្រឿង។ ហើយសមាមាត្រការលក់រវាង SUV និង Sedan នៅចិនគឺ 1:3 ដែលអាចនិយាយថា Xiaomi YU7 កំពុងក្លាយជាឧបសគ្គធំមួយសម្រាប់ Tesla នៅចិន។ ទោះបីជា Tesla អាចតស៊ូបាននៅ H2 ឆ្នាំ 2025 ខណៈ Xiaomi ទើបតែចាប់ផ្តើមផលិត ប៉ុន្តែ ឆ្នាំ 2026 អាចក្លាយជាឆ្នាំវាយប្រហារ ដែល Tesla អាចនឹងជួបការធ្លាក់ចុះលើការលក់យ៉ាងច្រើនប្រសិនបើមិនចូលរួមប្រកួតប្រជែងស្មើៗជាមួយ។

    ពាណិជ្ជកម្ម

     

    Tesla
    Share. Facebook Telegram WhatsApp
    Previous ArticleApple អាចនឹងបញ្ចេញវ៉ែនតាឆ្លាតវៃដំបូងរបស់ខ្លួននៅចុងឆ្នាំ ២០២៦ ខាងមុខនេះ!
    Next Article រដ្ឋ Texas បានអនុម័តច្បាប់អោយយករថយន្តខ្នាតតូចពីជប៉ុនមកប្រើប្រាស់បានហើយ

    Related Posts

    រថយន្តសេដានប្រណីត BYD Yangwang U7 ជំនាន់ថ្មី ប្រើថ្ម 150 kWh មានការប្រើប្រាស់ថាមពល 17.7 kWh ក្នុង 100 គីឡូម៉ែត្រ

    January 27, 20261 Min Read

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.