រោងចក្រ Changan នៅប្រទេសថៃបានចាប់ផ្តើមដំណើរការផលិតក្នុងទីក្រុង Rayong ជាមួយផែនការផលិតប្រចាំឆ្នាំចំនួន 200,000 គ្រឿង។ រោងចក្រនេះនឹងប្រើសម្រាប់ការផលិតរថយន្ត Changan, Deepal និង Avatr ដែលមានគោលដៅផ្គត់ផ្គង់ទៅតំបន់អាស៊ីអាគ្នេយ៍ ប្រទេសអូស្ត្រាលី និងនូវែលសេឡង់។ វានឹងលើកកម្ពស់អាជីវកម្មរបស់ Changan នៅក្នុងតំបន់នេះឲ្យកាន់តែខ្ពស់។
Changan បានចាប់ផ្តើមសាងសង់រោងចក្រនៅទីក្រុង Rayong ចុងឆ្នាំ 2023 រោងចក្រនេះរួមមានការបាញ់ថ្នាំ, រោងចក្រម៉ាស៊ីន និងរោងចងក្រងថ្ម។ ការសាងសង់បានបញ្ចប់នៅឆ្នាំនេះ ហើយបានចាប់ផ្តើមដំណើរការនៅថ្ងៃទី 15 ឧសភា។ សមត្ថភាពផលិតបច្ចុប្បន្នគឺ 100,000 គ្រឿងក្នុងមួយឆ្នាំ ហើយមានផែនការកែលំអសមត្ថភាពដល់ 200,000 គ្រឿងនៅឆ្នាំ 2027។ រោងចក្រនេះនឹងផលិតរថយន្តដែលមានចង្កូត ស្ដាំ (RHD) សម្រាប់តំបន់អាស៊ីអាគ្នេយ៍ អូស្ត្រាលី និងនូវែលសេឡង់។ នៅពេលរៀបចំពិធីចាប់ផ្តើមដំណើរការផលិត អ្នកតំណាងពី Changan បានបញ្ជាក់ថា រោងចក្រនេះនឹងក្លាយជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍអន្តរជាតិនៃក្រុមហ៊ុន។ គម្រោងនេះក៏បានកំណត់ស្តង់ដារសម្រាប់ការអភិវឌ្ឍក្នុងបណ្តាញសកលរបស់ Changan ដូចជា ការបង្កើតប្រព័ន្ធផលិតនៅក្រៅប្រទេស ប្រព័ន្ធស្រាវជ្រាវ និងអភិវឌ្ឍ (R&D) សកល និងគំរូខ្សែផ្គត់ផ្គង់សម្រាប់នាំចេញ។
ដល់ពេលនេះ Changan Automobile បានលក់រថយន្តចំនួន 14,000 គ្រឿងនៅទីផ្សារថៃ។ ទោះបីជាយ៉ាងណា ពួកគេមិនទាន់ឈានដល់គោលដៅលក់របស់ខ្លួនសម្រាប់ឆ្នាំ 2024 ចន្លោះពី 15,000 ដល់ 18,000 គ្រឿងទេ ដោយសារតែបញ្ហាសេដ្ឋកិច្ចក្នុងស្រុក។ បច្ចុប្បន្ន Changan Automobile ផ្គត់ផ្គង់តែរថយន្តថាមពល BEV, Plug-in PHEV និង EREV នៅប្រទេសថៃ។ រថយន្តដែលមានក្នុងបញ្ជីរួមមាន៖ Changan Lumin, Deepal S05, Deepal E07, Deepal L07, Deepal S07 និង Avatr 11។ ក្នុងរយៈពេល 3 ឆ្នាំខាងមុខ ក្រុមហ៊ុនចិននេះមានផែនការចេញម៉ូដែលថ្មីសរុបចំនួន 12 គ្រឿងបន្ថែមទៀត។
ហើយនេះជារថយន្តដំបូងគេនៅរោងចក្រថៃដែលក្នុងចំណោមការផលិតដំបូងគេគឺ Deepal S05 ដែលជា Crossover ចង្កតស្ដាំវាជា SUV តូចមួយដែលមានទំហំ 4620/1900/1600 មម ខាងក្នុងមានកៅអី 5 Deepal S05 EV មានម៉ូទ័រថាមពល 175 kW (235 hp) នៅកង់ក្រោយ ដោយល្បឿនសន្ទុះពី 0- 100 គម/ម៉ោង ប្ររើពេល 7.3 វិនាទី។ ដោយសារតែមានថ្ម LFP ទំហំ 56.12 kWh វាអាចជិះបានចម្ងាយ 470 គម តាមស្តង់ដារ NEDC។ ចំណែកម៉ូដែល EREV មានម៉ូទ័រអគ្គិសនី 160 kW (215 hp) ដែលប្រើថ្ម LFP ទំហំ 27.28 kWh មានចម្ងាយជិះដោយអគ្គិសនីសុទ្ធ 170 គម ហើយមានម៉ាស៊ីនជំនួយ 1.5 លីត្រ ដើម្បីបន្ថែមចម្ងាយរហូតដល់ 1,000 គម។
រោងចក្រ Changan បើករោងចក្រនៅប្រទេសក្បែរខាងកម្ពុជាមានសមត្ថភាពផលិតក្នុងមួយឆ្នាំ 200,000 គ្រឿង
1 Min Read