រថយន្តអគ្គិសនី Zeekr 007 GT លេខរៀងទី 10,000 របស់ក្រុមហ៊ុន Geely បានអូសចេញពីរោងចក្រហើយ បន្ទាប់ពីការផលិតបានចាយពេលត្រឹមតែ 31 ថ្ងៃ។ ក្រុមហ៊ុន Zeekr បានប្រគល់រថយន្តទាំងនេះជាផ្លូវការជូនអតិថិជននៅរោងចក្រ ដើម្បីបង្ហាញពីល្បឿននៃការផលិតរបស់ខ្លួន ហើយម៉ូដែលនេះក៏នឹងមានលក់នៅទីផ្សារអឺរ៉ុបដោយប្រើឈ្មោះ Zeekr 7 GT។
រថយន្ត Zeekr 007 GT លើកដំបូងដែលផលិតចេញច្រើន និងបានចេញពីរោងចក្រក្នុងប្រទេសចិននៅថ្ងៃទី 14 មេសា ហើយការលក់បានចាប់ផ្ដើមនៅថ្ងៃបន្ទាប់គឺ 15 មេសា តម្លៃរថយន្តនេះស្ថិតនៅចន្លោះ 28,150 ដុល្លារ ដល់ 36,480 ដុល្លារ ហើយវាជាគូប្រកួតផ្ទាល់នឹង Nio ET5 Touring។
Zeekr ក៏បានប្រារព្ធវពិធីផលិតរថយន្តដែលមានលេខរៀងទី 10,000 នៅថ្ងៃទី 15 ឧសភា ដោយ Zeekr បានប្រកាសជាផ្លូវការថា រថយន្តលេខរៀងទី 10,000 បានចេញពីរោងចក្រផលិតក្នុងប្រទេសចិន ត្រឹមតែ១ខែបន្ទាប់ពីការលក់បានចាប់ផ្ដើម។ រថយន្តនេះត្រូវបានផលិតនៅរោងចក្រ Zeekr ក្នុងទីក្រុងហាងចូវ ដែលបានបើកដំណើរការពីឆ្នាំ 2021 ជាមួយនឹងម៉ូដែល Zeekr 001 ជារថយន្តដំបូង។ Showroom របស់រោងចក្រនេះបានឈ្នះពានរង្វាន់ Muse Design Award ក្នុងឆ្នាំ 2025 រោងចក្រ Zeekr មានសមត្ថភាពផលិតប្រចាំឆ្នាំដល់ទៅ 300,000 គ្រឿង។
ដើម្បីអបអរសាទរចំនួនផលិត 10,000 គ្រឿង Zeekr បានអញ្ជើញអតិថិជនមកទស្សនារោងចក្រ ហើយបន្ទាប់ពីរថយន្តចេញពីខ្សែផលិត វាត្រូវបានប្រគល់ជាផ្លូវការទៅអតិថិជន។ Zeekr បានបង្ហោះព័ត៌មាននេះក្នុងបណ្តាញសង្គមថា៖ “10,000 គ្រឿងចេញពីរោងចក្រផលិត ជាមួយនឹងការដឹកជញ្ជូនដ៏លឿនបំផុត”។ ជាទូទៅ Zeekr ផលិតបានជាមធ្យម 322 គ្រឿងក្នុងមួយថ្ងៃ 13 គ្រឿងក្នុងមួយម៉ោង 1 គ្រឿងក្នុងរៀងរាល់ 5 នាទី។ ទោះបីវាមិនមែនជាល្បឿនខ្ពស់បំផុតក៏ដោយ ប៉ុន្តែវាគឺជាលទ្ធផលល្អសម្រាប់រថយន្តថ្នាក់ខ្ពស់។ ក្នុងរោងចក្រ Zeekr នៅហាងចូវ ក៏បានប្រើជាមួយបច្ចេកវិទ្យា AI ក្នុងការគ្រប់គ្រងយ៉ាងខ្ពស់ក្នុងដំណើរការផលិត ការប្រើបច្ចេកវិទ្យា 5G និងប្រព័ន្ធវិភាគទិន្នន័យជាក់ស្តែងដោយប្រើម៉ាស៊ីន បានអនុញ្ញាតឲ្យត្រួតពិនិត្យដោយស្វ័យប្រវត្តិដោយសាមញ្ញ និងកាត់បន្ថយការចំណាយពលកម្មដល់ទៅ 80%។
Zeekr 007 GT ជារថយន្ត estate ឬ station wagon ចំណាត់ថ្នាក់មធ្យម ដែលមានទំហំទាំង៣ 4864/1900/1445 មម វាវែងជាង Audi A4 Allroad ចំនួន 101 មម ខាងក្នុងរថយន្តមានអេក្រង់ Touch Screen ធំទំហំ 15.4-inch និងផ្ទាំងឧបករណ៍គ្រប់គ្រង LCD នៅកណ្ដោល វាមានប្រព័ន្ធបង្ហាញ AR Head-Up Display ទំហំ 35.5-inch។
សម្រាប់ម៉ូដែលធម្មតាមានម៉ូទ័រអគ្គិសនី synchronous ដាក់នៅខាងក្រោយ មានកម្លាំងដល់ 310 kW (416 hp)។ ប្រភេទ AWD បន្ថែមម៉ូទ័រមុខ 165 kW (221 hp) ដែលមានកម្លាំងសរុប 475 kW (637 hp)។ វាមានជម្រើសថ្ម 2៖ ថ្ម LFP ទំហំ 75 kWh (ផលិតដោយ CATL និងអភិវឌ្ឍដោយ Zeekr) និងថ្ម ternary NMC ទំហំ 100 kWh មានចម្ងាយបើកបរគឺចន្លោះ 585 – 825 គីឡូម៉ែត្រ (តាមវាស់វែង CLTC)។
ហើយនេះជាតម្លៃលក់តាមម៉ូដែលនីមួយ
1. Zeekr 007 GT RWD 75 kWh ($27,610)
2.Zeekr 007 GT RWD 100 kWh ($30,330)
3.Zeekr 007 GT 4WD 75 kWh ($31,700)
4.Zeekr 007 GT 4WD 100 kWh ($35,780)
រថយន្តអគ្គិសនី Zeekr 007 GT លេខរៀងទី 10,000 បានប្រគល់ជូនអតិថិជនហើយ ដោយ 5 នាទីផលិតបាន 1គ្រឿង និងចាយពេលត្រឹមតែ 31 ថ្ងៃ ផលិតបាន 10,000 គ្រឿង
2 Mins Read