នៅក្នុងបរិបទនៃសេដ្ឋកិច្ចពាណិជ្ជកម្មពិភពលោកកំពុងតែមានភាពមិនប្រាកដប្រជា និងសម្ពាធពន្ធនាំចេញរបស់សហរដ្ឋអាមេរិកលើទំនិញចិន ក្រុមហ៊ុន Apple បានប្រកាសថា ពួកនឹងបំបែកខ្សែសង្វាក់ផលិតកម្មរបស់ខ្លួនទៅកាន់ប្រទេសដទៃដូចជាប្រទេសឥណ្ឌា និងវៀតណាម ដើម្បីគេចចេញពីពន្ធនាំចេញរបស់អាមេរិកលើទំនិញចិន ប៉ុន្តែការធ្វើបែបនេះរបស់ Apple បានធ្វើឲប្រធានាធិបតី Donald Trump មានការមិនពេញចិត្តជាខ្លាំង ព្រោះពួកគេបានជ្រើសរើសការផលិត iPhone នៅក្នុងប្រទេសឥណ្ឌា ជំនួសឲសហរដ្ឋអាមេរិក។
ក្នុងនោះ លោកបាននិយាយថា ការផលិត iPhone នៅក្នុងប្រទេសឥណ្ឌារបស់ Apple គឺជារឿងដែលគាត់មិនចង់ឃើញបំផុតហើយគាត់សង្ឃឹមថា Apple នឹងផ្លាស់ប្តូរទិសដៅនេះ ហើយងាកមកផលិតនៅក្នុងស្រុកវិញ។ ជាមួយគ្នានេះ លោក Trump ផ្ទាល់ក៏បានបញ្ជាក់ផងដែរថា ការដាក់ពន្ធលើប្រទេសជាច្រើននៅជុំវិញពិភពលោករបស់លោកនេះ គឺដើម្បីឱ្យក្រុមហ៊ុនធំៗរបស់ខ្លួនដូចជា Apple មកធ្វើផលិតកម្មនៅក្នុងសហរដ្ឋអាមេរិកវិញ។
ទោះជាយ៉ាងណាក៏ដោយ ក៏ Apple បានបញ្ជាក់ថា ការធ្វើផលិតកម្មនៅក្នុងស្រុកគឺជារឿងពិបាកខ្លាំងដោយសារការខ្វះខាតនូវបច្ចេកវិទ្យា និងទេពកោសល្យក្នុងវិស័យផលិតឧបករណ៍ឌីជីថលនេះ។
ក្នុងនោះផងដែរ ដើម្បជំនួសឲការធ្វើផលិតកម្មនៅសហរដ្ឋអាមេរិកផ្ទាល់ Apple នឹងធ្វើការផលិត iPhone សម្រាប់ទីផ្សារអាមេរិកនៅក្នុងប្រទេសឥណ្ឌាវិញ ដើម្បីជំនួសប្រទេសចិនដែលកំពុងតែទទួលរងនូវពន្ធដល់ច្រើនពីអាមេរិក៕