Toyota Camry មកលើកនេះបានផ្លាស់ប្តូររូបរាងយ៉ាងគួរឲ្យចាប់អារម្មណ៍ នៅពេលវាចូលដល់ជំនាន់ទី ៩ សម្រាប់ឆ្នាំ 2025។ ការរចនាខាងមុខថ្មីដ៏ស្អាត និងក្នុងមានអេក្រង់ Touch Screen ទំហំ 12.3 អ៊ីញ គឺជាការផ្លាស់ប្តូរដ៏សប្បាយចិត្តមួយសម្រាប់អ្នកប្រើប្រាស់ ។ ប៉ុន្តែអ្វីដែលជាបម្រែបម្រួលធំគឺជាម៉ាស៊ីន Hybrid ដែលត្រូវបានដាក់ជាម៉ាស៊ីនស្តង់ដារ។ តម្លៃរបស់វាចាប់ផ្តើមពី $29,835 តិចជាងគូប្រជែង Hybrid ផ្សេងៗរាប់ពាន់ដុល្លារ។ បន្ទាប់ពីការផ្លាស់ប្តូរយ៉ាងសំខាន់នោះ Camry នឹងចូលឆ្នាំ 2026 ដោយមានការផ្លាស់ប្តូរតែតិចតួច ប៉ុន្តែ Toyota បានប្រកាសនូវជម្រើសថ្មីគឺ Camry Nightshade edition សម្រាប់ឆ្នាំ 2026។
Toyota Camry 2025 វាអាចមិនមែនជាជម្រើសដ៏រំភើបបំផុតនោះទេ ប៉ុន្តែ Toyota Camry Hybrid តែងតែមានប្រជាប្រិយភាពព្រោះតម្លៃសមរម្យ ផ្នែកខាងក្នុងធំទូលាយ និងប្រើប្រាស់ប្រេងមានប្រសិទ្ធភាព។ សម្រាប់ឆ្នាំ 2025 សេដានសម្រាប់គ្រួសារនេះទទួលបានរូបរាងថ្មី ហើយកាន់តែសមនឹងការសន្សំសំចៃប្រេង ដោយប្ដូរពីជម្រើសម៉ាស៊ីន V-6 និងម៉ាស៊ីន 4 ស៊ីឡាំងទាំងប្រើប្រេងសុទ្ធ ទៅជាជម្រើសម៉ាស៊ីន hybrid ដោយ Camry Hybrid ថ្មីនេះមានទាំងជម្រើសស្តង់ដារនិងប្រព័ន្ធបង្វិលកង់ទាំងបួន (AWD) ទោះបី Toyota មិនទាន់ប្រកាសជាផ្លូវការទេ ប៉ុន្តែអាចនឹងមានជម្រើស plug-in hybrid (Camry Prime) ក្នុងពេលឆាប់ៗនេះ។ ផ្នែកខាងក្នុងក៏ត្រូវបានរចនាឡើងវិញ ដោយប្រើបច្ចេកវិទ្យាទំនើប និងរចនាបែប Crown ដែលធំជាងមុន។ Camry Hybrid នៅតែជារថយន្តចំនុះមធ្យម ដែលមានគោលបំណងប្រកួតប្រជែងជាមួយ Honda Accord និង Hyundai Sonata។ ជាជម្រើសដែលយើងពេញចិត្ត Camry Hybrid ត្រូវបានដាក់ចូលបញ្ជី Editors’ Choice សម្រាប់ឆ្នាំ 2025។
ម៉ាស៊ីន និងសមត្ថភាពបើកបររបស់ Toyota Camry 2025 មានប្រព័ន្ធ Hybrid ពីរដោយប្រើការបង្វិលកង់ដោយប៉ុងមុខ FWD មានម៉ាស៊ីន 2.5L បន្សំជាមួយម៉ូទ័រអគ្គិសនីពីរ ផលិតកម្លាំងបាន 225 សេះ និងប្រព័ន្ធបង្វិលកង់ទាំងបួន AWD បន្ថែមម៉ូទ័រទីបីសម្រាប់កង់ក្រោយ អាចផលិតកម្លាំងបាន 232 សេះ ប្រើប្រអប់លេខអូតូ CVT ទោះបីគ្មានម៉ាស៊ីន V-6 តែម៉ាស៊ីន Hybrid ថ្មីឆ្លាតវៃ និងឆាប់មានប្រត្យបត្តិហើយក៏ផ្តល់កម្លាំងដ៏ខ្លាំងបានដែរដោយវាមានល្បឿនសន្ទុះពី 0-100 km/h សម្រាប់ Camry XSE AWD វាចាយពេល 6.8 វិនាទី
(លឿនជាងម៉ាស៊ីន Hybrid មុនៗ) ការប្រើប្រាស់ប្រេងសម្រាប់ម៉ូដែល LE FWD ក្នុង 100km វាស៊ី 4.4–4.7 លីត្រ ម៉ូដែល LE AWD ក្នុង 100km វាស៊ី 4.6–4.8 លីត្រ ហើយសម្រាប់ម៉ូដែល XSE AWD ក្នុង 100km វាស៊ី 5.35–5.47 លីត្រ។
ចូលមកដល់ផ្នែកខាងក្នុង ផ្នែកខាងក្នុងមានកៅអីធំទូលាយការរចនាខាងក្នុងមានបន្ទះ trim ធំពីផ្នែកអ្នកដំណើររហូតដល់អេក្រង់ ជា ស្ដង់ដារ សម្រាប់ម៉ូដែល LE មានកៅអីក្រណាត់, ប្រព័ន្ធម៉ាស៊ីនត្រជាក់បញ្ជាបាន 2 តំបន់ដាច់ពីគ្នា, និងមានម៉ាស៊ីនត្រជាក់ខាងក្រោយ សម្រាប់ XLE / XSE មានកៅអីស្បែក, កំដៅកៅអី, កំដៅចង្កូត, ពន្លឺអំពូល LED ខាងក្នុង, កញ្ចក់កាត់សំឡេង, កញ្ចក់ក្រោយអូតូ-dimming។
អេក្រង់ និងការតភ្ជាប់ សម្រាប់ម៉ូដែលស្ដង់ដារមានអេក្រង់ 8.0-inch សម្រាប់ជម្រើស 12.3-inch មាននៅលើ SE ជម្រើស / XLE & XSE ដែលភ្ចាប់មកជាមួយ Apple CarPlay / Android Auto ទាំងស្រុង និងដំណើរការបានដោយឥតខ្សែ speaker គ្រាប់ JBL ជាជម្រើសសម្រាប់ XLE និង XSE។
ជាចុងក្រោយសម្រាប់តម្លៃចាប់ពីរបស់ Camry 2025 ចាប់ពី $29,835 ដល់ $36,035 អាស្រ័យលើម៉ូដែលនីមួយៗ តម្លៃថ្មីខ្ពស់ជាងមុនបន្តិច តែ LE ដែលជាជម្រើសគោល នៅតែមានតម្លៃទាបជាង Hybrid ជំនាន់មុន។