Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»បងធំរបស់ Redmi Turbo 4 នឹងប្រកាសចេញនៅសប្តាហ៍ក្រោយនេះ ជាមួយតម្លៃ ២០០ដុល្លារ ថ្ម 7,550 mAh
    ព័ត៌មានថ្មីៗ

    បងធំរបស់ Redmi Turbo 4 នឹងប្រកាសចេញនៅសប្តាហ៍ក្រោយនេះ ជាមួយតម្លៃ ២០០ដុល្លារ ថ្ម 7,550 mAh

    April 19, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    បន្ទាប់ពីបានប្រកាសចេញនូវស្មាតហ្វូនសេរ៊ីថ្មីរបស់ខ្លួនគឺ Redmi Turbo 4 នៅក្នុងខែមករា, ពេលនេះបើយោងតាមលោក Wang Teng ដែលជាអ្នកគ្រប់គ្រងទូទៅនៃនាយកដ្ឋានទីផ្សារប្រទេសចិនរបស់ Xiaomi និងជាអ្នកគ្រប់គ្រងទូទៅនៃម៉ាក Redmi បានប្រកាសឲដឹងថា ស្មាតហ្វូនបងធំរបស់ Redmi Turbo 4 គឺ Redmi Turbo 4 Pro នឹងប្រកាសចេញជាផ្លូវការនៅសប្តាហ៍ក្រោយនេះ ពោលគឺអាចនឹងធ្វើឡើងនៅថ្ងៃទី 24 ខែមេសា ខាងមុខនេះតែម្តង។

    ពាណិជ្ជកម្ម

    ក្នុងនោះ Redmi Turbo 4 Pro ត្រូវបានបញ្ជាក់ច្បាស់ៗថានឹងទទួលបាននូវអេក្រង់ LTPS OLED ទំហំ 6.83 អ៊ីញ មានកម្រិតភាពច្បាស់ 1.5K ដំណើរការដោយបន្ទះឈីប Snapdragon 8s Gen 4 មាន RAM ដល់ទៅ 16GB ដែលអាចគ្រប់គ្រងកម្មវិធីជាច្រើនក្នុងពេលតែមួយបានយ៉ាងមានប្រសិទ្ធភាព និងអង្គផ្ទុកទិន្នន័យ UFS 4.0 ដល់ទៅ 1TB ។ លើសពីនេះ មិនត្រឹមតែមាន Specs ខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានថាមពលថ្មធំដល់ទៅ 7,550 mAh ទៀតផង និងគាំទ្រការសាកលឿនកម្លាំង 90W ។

    ទៅលើផ្នែកកាមេរ៉ាវិញ មានកាមេរ៉ាមេទំហំ 50 MP ជាមួយនឹងមុខងារ OIS និងលេន 8 MP ultrawide នៅខាងក្រោយ និងកាមេរ៉ាទំហំ 20 MP សម្រាប់ថតរូប Selfie ។ ទូរស័ព្ទនេះ មានខ្នាតប្រវែង 163.1 mm ទទឹង 77.93 mm កម្រាស់ 7.98 mm ទម្ងន់ 219g និងជម្រើសពណ៌ស ខ្មៅ និងបៃតង ជាមួយតម្លៃលក់ចាប់ពី CNY 2,099 (ប្រហែល $287 USD)៕

    ប្រភពៈ GSMArena

    Redmi Redmi Turbo 4 Pro
    Share. Facebook Telegram WhatsApp
    Previous Articleម៉ូតូអគ្គិសនី Royal Enfield Flying Flea C6 នឹងចេញលក់នៅដើមឆ្នាំ 2026 ក្នុងតម្លៃ $6,500
    Next Article អ្នកវិទ្យាសាស្ត្ររកឃើញភពថ្មី មានទំហំធំជាងផែនដីយើង តែសម្បូរទៅដោយអេលានរស់នៅ!

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    Audi Q5L ថ្មីជាមួយ Huawei ADAS ត្រូវបានដាក់លក់នៅប្រទេសចិន ដោយមានតម្លៃចាប់ពី 44,420 USD

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.