Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»ញាក់សាច់! OPPO ប្រកាសចេញស្មាតហ្វូនបត់ស្ដើងបំផុតក្នុងពិភពលោកដែលមិនធ្លាប់មានពីមុនមក
    ព័ត៌មានថ្មីៗ

    ញាក់សាច់! OPPO ប្រកាសចេញស្មាតហ្វូនបត់ស្ដើងបំផុតក្នុងពិភពលោកដែលមិនធ្លាប់មានពីមុនមក

    February 21, 20252 Mins Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    មកលើកនេះ អាចនិយាយបានថា OPPO Find N5 ពិតជាស្មាតហ្វូនបត់ដែលកម្រាស់ស្តើងបំផុតនៅក្នុងចំណោមស្មាតហ្វូនបត់ដ៏ទៃៗដែលបងប្អូនគួរតែពិចារណា ដោយជំនាន់ថ្មីនេះ​ មានបំពាក់​ជាមួយបច្ចេកវិទ្យា​ទំនើបៗជាច្រើន ដើម្បីផ្តល់បទពិសោធន៍ប្រើប្រាស់ល្អប្រសើរ ជាពិសេសក្នុងផ្នែកដំណើរការ កាមេរ៉ា និងបច្ចេកវិទ្យា AI ។

    ពាណិជ្ជកម្ម

    មួយម៉ូឌែលថ្មីរបស់ OPPO នេះ ប្រើ​បន្ទះឈីប Snapdragon 8 Elite ភ្ជាប់មកជាមួយនឹង RAM រហូតដល់ 16GB និងអង្គផ្ទុកទិន្នន័យរហូតដល់ 512GB សម្រាប់ទីផ្សារសកល និង 1 TB សម្រាប់ទីផ្សារប្រទេសចិន។ វារត់នៅលើ Android 15 និង ColorOS 15 ដែលក្រុមហ៊ុន OPPO ផ្ទាល់ បានសន្យាថានឹងផ្តល់ជូននូវការអាប់ឌែតប្រព័ន្ធសុវត្ថិភាពក្នុងរយៈពេល ៥ឆ្នាំ រួមជាមួយនឹងការបញ្ជូលនូវមុខងារ AI ជាច្រើនផងដែរ មានដូចជា​ enhanced multitasking, AI call summary និង AI search ។

    លើស​ពីនេះ​ទៀត ក្រុមហ៊ុនមួយនេះក៏បានណែនាំមុខងារថ្មី O+ Connect សម្រាប់ MacBook ផងដែរ ដែលអនុញ្ញាតឱ្យប្រើប្រាស់អាចមើលរូបភាពនៅលើទូរស័ព្ទពី Mac ផ្ទាល់ និងអាចចូលប្រើឯកសារនៅលើទូរស័ព្ទពីចម្ងាយនៅគ្រប់ទីកន្លែងផងដែរ។

    ក្នុងផ្នែកកាមេរ៉ា OPPO Find N5 បានបំពាក់ជាមួយលេនគោល 50MP មាន aperture f/1.8 និង OIS រួមជាមួយលេន ultra-wide 8MP និងលេន periscope telephoto 50MP អាចថត 6x optical zoom, 30x digital zoom, 10cm telemacro និង Hasselblad camera features ។ ទន្ទឹមនឹងនេះ កាមេរ៉ាផ្នែកខាងមុខមានទំហំត្រឹមតែ 8MP ប៉ុណ្ណោះ ប៉ុណ្ណោះអាចថតបាន up to 4K ។

    ទៅលើផ្នែកអេក្រង់ OPPO Find N5 ការពារដោយកញ្ជក់ Ultra Thin Glass protection ប្រើប្រាស់នូវអេក្រង់ LTPO AMOLED 120 Hz ដែលនៅពេលបើកមានទំហំ ៨,១២ អ៊ីញ, Resolution  2K និងកម្រិតពន្លឺ 2100 nits ចំណែកនៅពេលបត់វិញគឺមានទំហំ ៦,៦២ អ៊ីញ, Resolution FHD+ និងកម្រិតពន្លឺខ្ពស់ដល់ 2450 nits ។

    ទូរស័ព្ទ​មួយនេះ បំពាក់ថាមពលថ្ម 5,600mAh អាចប្រើបានយូរជាងមុន និងគាំទ្រការសាកលឿន 80W តាមខ្សែ អាចសាកពី 0% ទៅ 100% ក្នុងរយៈពេល ៤២ នាទី ប៉ុណ្ណោះ។ ប៉ុន្តែវាក៏មានគាំទ្រការសាកឥតខ្សែកម្លាំង 50W ផងដែរ។

    ចំណែកការរចនា OPPO Find N5 ប្រើប្រាស់នូវ titanium flexion hinge ដែលជាបច្ចេកវិទ្យា 3D alloy titanium alloy ជំនាន់ទី៥ ដែលផ្នែកបត់បានកម្រាស់ត្រឹមតែ 0.15mm ប៉ុណ្ណោះ គឺស្តើងជាងមុនដល់ទៅ 26% ខណៈភាពរឹងវិញត្រូវបានកើនឡើងចំនួន 36% នេះបើយោងតាមការប្រៀបធៀបទៅនឹងជំនាន់មុន និងអាចបត់បានចំនួនដល់ទៅ 100,000 ដង។

    គួរបញ្ជាក់ផងថា ទូរស័ព្ទនេះ មានកម្រាស់ 8.93mm នៅពេលបត់ និងមានកម្រាស់ត្រឹមតែ 4.21mm ប៉ុណ្ណោះ នៅពេលបើក ជាមួយទម្ងន់ ២២៩ក្រាម និងធ្វើឲវាក្លាយជាស្មាតហ្វូនបត់ដែលស្តើងជាងគេនៅក្នុងពេលបច្ចុប្បន្ននេះ។

    ក្នុងនោះ ទូរស័ព្ទនេះ មានជម្រើសពណ៌ចំនួន ២ សម្រាប់ជ្រើសរើសរួមមានពណ៌ Misty White និង Cosmic Black សម្រាប់ទីផ្សារសកលដែលនៅក្នុងប្រទេស Singapore វាមានតម្លៃលក់ខ្ទង់ ១ ៨៧០ ដុល្លារ សម្រាប់ជម្រើស 16GB+512GB ប៉ុន្តែសម្រាប់ប្រទេសចិនវិញ វាទទួលបានជម្រើសពណ៌ Dusk Purple បន្ថែម ជាមួយនឹងខ្នងផ្នែកខាងក្រោយជាប្រភេទស្បែកមានតម្លៃលក់ចាប់ពី ១ ២៣៥ ដុល្លារ សម្រាប់ជម្រើស 12GB+256GB ដល់ ១ ៥១០ ដុល្លារ  សម្រាប់ជម្រើស top-end 16GB+1TB ដែលជាជម្រើសដ៏ពិសេសដែលអាចតភ្ជាប់ផ្កាយរណបបាន។

    បន្ថែមលើនេះ OPPO Find N5 ក៏មានការគាំទ្រការតភ្ជាប់ 5G, Wi-Fi 6, Bluetooth 5.3 និងអាវការពារ IPX6/IPX8/IPX9 ផងដែរ៕

    ប្រភពៈ OPPO

    Oppo OPPO Find N5
    Share. Facebook Telegram WhatsApp
    Previous Articleលោក ហួត គីមងួន (Dori Cambodia) ស្ថាបនិកពានរង្វាន់បាល់ទាត់សប្បុរសធម៌ ប្រកាសបើករដូវកាលទី ៣ ពានរង្វាន់សប្បុរសធម៌ដើម្បីកុមារកម្ពុជា
    Next Article ស្ងាត់ៗ! ក្រុមហ៊ុន Microsoft ណែនាំគំរូ AI ថ្មី ឈ្មោះថា Muse សម្រាប់ការអភិវឌ្ឍន៍ហ្គេម

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    Audi Q5L ថ្មីជាមួយ Huawei ADAS ត្រូវបានដាក់លក់នៅប្រទេសចិន ដោយមានតម្លៃចាប់ពី 44,420 USD

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.