យោងតាម Digital Chat Station នៅលើ Weibo បានបង្ហាញថា iPhone ដែលអាចបត់បានរបស់ Apple នឹងមានអេក្រង់ខាងក្រៅទំហំ 5.49 អ៊ីញ និងអេក្រង់ខាងក្នុងទំហំ 7.74 អ៊ីញ ពោលគឺ iPhone បត់បានរបស់ Apple នឹងមានទំហំតូចជាងគូប្រជែង Samsung Galaxy Z Fold 6 និង Google Pixel 9 Pro Fold ។
ក្នុងនោះ iPhone ដែលអាចបត់បានរបស់ Apple នឹងមានរចនាប័ទ្មថ្មីប្រភេទ “book-style” ដែលខុសពីការរចនាប្រភេទ clamshell ដូច Flip Phone ។ ចំពោះបច្ចេកវិទ្យាថ្មីនេះ អាចអនុញ្ញាតឱ្យអ្នកប្រើប្រាស់ស្មាតហ្វូនបត់របស់ពួកគេអាចដំណើរកម្មវិធីការបានល្អលើអេក្រង់ទាំងអស់ដោយរលូន។
ប៉ុន្តែការអភិវឌ្ឍន៍ iPhone បត់បាននេះក៏ជាប្រធានបទដែលមានបញ្ហាប្រឈមច្រើនផងដែររួមមានស្នាមផ្នត់ដែលអាចមើលឃើញនៅលើអេក្រង់ និងភាពរឹងមាំរបស់អេក្រង់។ គួរឲដឹងថា iPhone បត់បានអាចនឹងចេញលក់នៅក្នុងឆ្នាំ 2026 ឫក៏យឺតជាងកាលកំណត់នេះ អាស្រ័យលើការអភិវឌ្ឍន៍របស់ក្រុមហ៊ុន Apple ៕