Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»Vivo បង្ហាញ Teaser ស្មាតហ្វូនថ្មី តម្លៃខ្ទង់ ១៨០ដុល្លារ មានថ្មធំដល់ 6,500mAh
    ព័ត៌មានថ្មីៗ

    Vivo បង្ហាញ Teaser ស្មាតហ្វូនថ្មី តម្លៃខ្ទង់ ១៨០ដុល្លារ មានថ្មធំដល់ 6,500mAh

    February 17, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ក្រុមហ៊ុន Vivo នឹងដាក់បង្ហាញចេញនូវស្មាតហ្វូន Vivo V50 នៅប្រទេសឥណ្ឌានៅថ្ងៃទី 18 ខែកុម្ភៈ។ ក្នុងនោះ មុនពេលប្រកាសចេញលក់ស្មាតហ្វូនមួយនេះ, ក្រុមហ៊ុន Vivo ក៏បានដាក់បង្ហាញចេញនូវ Teaser​ របស់ស្មាតហ្វូន Vivo T4x 5G ដែលជាស៊េរី T ដំបូងសម្រាប់ឆ្នាំ ២០២៥ របស់ពួកគេផងដែរ។

    បើយោងតាម Microsite ផ្លូវការនៅលើ Flipkart បានបង្ហាញថា Vivo T4x នឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ ហើយអាចនឹងចេញជាផ្លូវការមុនដំណាច់ខែនេះ ដោយនឹងចាប់ផ្តើមដាក់លក់នៅថ្ងៃទី 20 ខែកុម្ភៈ ជាមួយក្រោម ₹15,000 (ប្រហែល ១៨០ ដុល្លារ) នៅក្នុងទីផ្សារប្រទេសឥណ្ឌា។

    ពាណិជ្ជកម្ម

    បើតាម Teaser និងព័ត៌មានដែលលេចធ្លាយ Vivo T4x 5G នឹងមានថ្មធំដល់ 6,500mAh ដែលធំបំផុតនៅក្នុងលំហូតម្លៃរបស់ស្មាតហ្វូនបច្ចុប្បន្ន។

    ជាមួយគ្នានេះ Vivo T4x អាចនឹងបំពាក់ដោយ Dimensity 7300 ដែលជាឈីបជំនាន់ថ្មី ប៉ុន្តែមិនប្រើត្រកូល Snapdragon 6 Gen 1 ដូច Vivo T3x ឆ្នាំមុនទៀតនោះទេ។ លើសពីនេះ T4x នឹងមាន Dynamic Light LED ដូច Vivo Y58 ជាមួយនឹងជម្រើសពណ៌ Pronto Purple និង Marine Blue ។

    បើប្រៀបធៀបទៅនឹង Vivo T3x 5G,​  Vivo T4x 5G អាចនឹងទទួលបានអេក្រង់ IPS LCD ទំហំ 6.72 អ៊ីញ 120Hz កម្រិត FHD+ (1000 nits) រត់លើ Android 14 (Funtouch OS 14) មានកាមេរ៉ាភ្លោះ 50MP + 2MP ខាងក្រោយ និងកាមេរ៉ាខាងមុខ 8MP និងម៉ាសុីនស្កេនក្រយៅដៃនៅផ្នែកចំហៀង និងបាសស្កេរ៉េអូស្តេរ៉េអូចំនួន ២ ៕

    ប្រភពៈ Gizmochina

    Vivo Vivo T4x 5G
    Share. Facebook Telegram WhatsApp
    Previous Articleស្មាតហ្វូនដំបូងគេក្នុងពិភពលោកដែលដំណើរការដោយបន្ទះឈីប Dimensity 6400 5G របស់ realme នឹងប្រកាសចេញនៅក្នុងសប្តាហ៍ក្រោយនេះ
    Next Article លេចឮថា! iPhone បត់បានរបស់ Apple នឹងមានអេក្រង់ 7.74 អ៊ីញ ហើយអាចនឹងចេញលក់នៅក្នុងឆ្នាំ 2026

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    Audi Q5L ថ្មីជាមួយ Huawei ADAS ត្រូវបានដាក់លក់នៅប្រទេសចិន ដោយមានតម្លៃចាប់ពី 44,420 USD

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.