តារាបាល់ទាត់ព័រទុយហ្គាល់វ័យ ៤០ឆ្នាំ, Cristiano Ronaldo គឺជាអត្តពលិកដែលរកចំណូលបានខ្ពស់បំផុតក្នុងឆ្នាំ 2024 ។ គាត់បានជាប់ក្នុងបញ្ជីកីឡាករកំពូលទាំង 100 ដែលរកចំណូលបានច្រើនជាងគេបំផុត ដោយរកបាន 260 លានដុល្លារ នៅក្នុងឆ្នាំ២០២៤ ។ តាមពីក្រោយដោយតារាបាល់បោះ NBA, Stephen Curry រកបាន 153.8 លានដុល្លារ, កំពូលអ្នកប្រដាល់ Tyson Fury រកបាន 147 លានដុល្លារ និងអតីតគូរប្រកួតប្រជែង, កីឡាករ Lionel Messi រកបាន 135 លានដុល្លារ។
ប្រាក់ចំណូលភាគច្រើនរបស់ Ronaldo បានមកពីការលេងឱ្យក្លឹបអារ៉ាប៊ីសាអូឌីត Al-Nassr និងក្រុមជម្រើសជាតិព័រទុយហ្គាល់។ បន្ថែមលើប្រាក់ចំណូលរបស់គាត់ពីការលេងបាល់ទាត់, Cristiano Ronaldo ក៏រកបានប្រមាណ 45 លានដុល្លារ ពីកិច្ចព្រមព្រៀងផ្សព្វផ្សាយជាមួយក្រុមហ៊ុនដៃគូរសហការណ៍ផងដែរ។
ខណៈបច្ចុប្បន្ននេះ, Cristiano Ronaldo គឺបុគ្គលតែម្នាក់ប៉ុណ្ណោះដែលបានស៊ុតបញ្ចូលទីបានច្រើនជាងគេ, សរុបដល់ 924 គ្រាប់ ក្នុងអាជីពរបស់គាត់ និងក្លាយជាបុគ្គលទី ១ នៅលើពិភពលោកដែលមានអ្នកគាំទ្រដល់ ១ពាន់លាននាក់៕