Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»ក្រុមហ៊ុន OnePlus ត្រូវបានគេរាយការណ៍ថា កំពុងរៀបចំដាក់បង្ហាញចេញនូវស្មាតហ្វូន OnePlus 13 “Mini” ក្នុងឆ្នាំនេះ
    ព័ត៌មានថ្មីៗ

    ក្រុមហ៊ុន OnePlus ត្រូវបានគេរាយការណ៍ថា កំពុងរៀបចំដាក់បង្ហាញចេញនូវស្មាតហ្វូន OnePlus 13 “Mini” ក្នុងឆ្នាំនេះ

    February 10, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ក្រុមហ៊ុន OnePlus ត្រូវបានគេរាយការណ៍ថា កំពុងរៀបចំដាក់បង្ហាញចេញនូវស្មាតហ្វូន OnePlus 13 “Mini” ក្នុងឆ្នាំនេះ ដោយស្មាតហ្វូននេអនឹងមានអេក្រង់ដែលតូចជាងម៉ូឌែលស្តង់ដារ ប៉ុន្តែបន្តផ្តល់ជូននូវកាមេរ៉ាដ៏ល្អ និងមានសមត្ថភាពដដែល។

    ក្នុងនោះ OnePlus 13 “Mini” អាចនឹងទទួលបានកាមេរ៉ាគោល 50MP និងកាមេរ៉ា telephoto 50MP គាំទ្រការថត 2x Optical Zoom ។

    ពាណិជ្ជកម្ម

    បើប្រៀបធៀប, អេក្រង់ទំហំ 6.31 អ៊ីញ របស់ OnePlus 13 “Mini” នឹងមានទំហំតូចជាងអេក្រង់របស់ Find X8 និង Find X8 Pro ដែលមានទំហំ 6.59 អ៊ីញ និង 6.78 អ៊ីញ ប៉ុន្តែក៏មិនតូចដល់កម្រិតស្មាតហ្វូន “Compact” ដូច Pixel 9 Pro (6.3 អ៊ីញ) និង Galaxy S25 (6.2 អ៊ីញ) នោះឡើយ។ ជាមួយគ្នានេះ វាក៏ត្រូវបានរំពឹងថានឹងដំណើរការដោយបន្ទះឈីប Snapdragon Elite ដែលអាចផ្តល់សមត្ថភាពខ្ពស់ក្នុងការប្រើប្រាស់ប្រចាំថ្ងៃ និងលេងហ្គេម។

    បច្ចុប្បន្ន OnePlus នៅមិនទាន់ប្រកាសចេញនូវព័ត៌មានលម្អិត និងថ្ងៃចេញជាផ្លូវការនោះទេអំពី OnePlus 13 “Mini” ប៉ុន្តែអាចនឹងចេញនៅក្នុងពេលឆាប់ៗនេះ ដោយអាចជាជម្រើសដ៏ល្អសម្រាប់អ្នកដែលចង់បានទូរស័ព្ទមានសមត្ថភាពខ្ពស់ តែមានទំហំតូច និងងាយស្រួលកាន់៕

    ប្រភពៈ 9to5Google

    OnePlus OnePlus 13 “Mini”
    Share. Facebook Telegram WhatsApp
    Previous ArticleDeepSeek R1 នឹងត្រូវប្រើជាម៉ូដែល AI ចម្បងនៅក្នុងឧស្សាហកម្មរថយន្តចិន
    Next Article Samsung ត្រូវបានគេរាយការណ៍ថា នឹងប្រើប្រាស់បច្ចេកវិទ្យាថ្មថ្មីនៅក្នុង Galaxy S26 របស់ពួកគេ ជាមួយនឹងសមត្ថភាពផ្ទុកថាមពលលើសពី 6,000 mAh

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    Audi Q5L ថ្មីជាមួយ Huawei ADAS ត្រូវបានដាក់លក់នៅប្រទេសចិន ដោយមានតម្លៃចាប់ពី 44,420 USD

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.