ស្មាតហ្វូនខ្នាតកំពូលរបស់ Xiaomi គឺ Xiaomi 15 Ultra កំពុងត្រៀមនឹងដាក់បង្ហាញចេញជាផ្លូវការនៅខែក្រោយនេះ ពោលគឺនឹងប្រកាសចេញក្នុងដូចគ្នាទៅនឹងជំនាន់មុនរបស់វាដែរ នេះបើតាមការបញ្ជាក់នាពេលថ្មីៗនេះ។
ទូរស័ព្ទនេះ នឹងមានការរចនាឡើងវិញដោយប្រើស៊ុមថ្មីដែលបង្កើតភាពទាន់សម័យ និងមានលក្ខណៈស្រស់ស្អាតជាងមុន។ ផ្នែកកាមេរ៉ាគឺជាចំណុចសំខាន់ដែលទាក់ទាញអ្នកប្រើប្រាស់ ដោយវានឹងបំពាក់កាមេរ៉ា 200 MP telephoto periscope និងកាមេរ៉ាផ្សេងៗទៀតដូចជា 50 MP telephoto short-range, កាមេរ៉ាសំខាន់ប្រភេទ 1-inch Sony Lytia LYT-900 និងកាមេរ៉ា 50 MP ultrawide ប្រើប្រាស់នូវសេនស័រ Samsung ISOCELL JN5 ។
ជាមួយគ្នានេះ វានឹងដំណើរការដោយឈីប Snapdragon 8 Elite និងប្រព័ន្ធប្រតិបត្តិការ Android 15 ជាមួយ HyperOS 2 របស់ Xiaomi ផ្ទាល់ អាចមានថាមពលថ្មដល់ 6,000 mAh គាំទ្រការសាកថ្មល្បឿនលឿនតាមខ្សែកម្លាំង 90W និង 50W ឥតខ្សែ ដែលធ្វើឱ្យអាចសាកថ្មបានលឿនជាងជំនាន់មុន។
ក្នុងនោះ បើយោងតាមការអះអាងជាច្រើនបាននិយាយថា Xiaomi 15 Ultra គឺជាជម្រើសដ៏ល្អសម្រាប់អ្នកដែលចង់បានទូរស័ព្ទទំនើបមួយដែលមានសមត្ថភាពថតរូបល្អបំផុត និងប្រើប្រាស់បានមានប្រសិទ្ធភាព៕