Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»ស្មាតហ្វូនបត់ស្តើងបំផុតក្នុងពិភពលោកគឺ OPPO Find N5 នឹងប្រកាសចេញនៅក្នុង​ប្រទេស​ចិន​ក្នុង​ខែ​កុម្ភៈខាងមុខនេះ!
    ព័ត៌មានថ្មីៗ

    ស្មាតហ្វូនបត់ស្តើងបំផុតក្នុងពិភពលោកគឺ OPPO Find N5 នឹងប្រកាសចេញនៅក្នុង​ប្រទេស​ចិន​ក្នុង​ខែ​កុម្ភៈខាងមុខនេះ!

    January 20, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ក្រុមហ៊ុន OPPO បាន​ដាក់បង្ហាញ​នូវ Teaser របស់ OPPO Find N5 ដែល​ជា​ស្មាតហ្វូន​បត់​​បន្ទាប់​របស់ខ្លួនហើយ ​មុន​ការ​ដាក់​លក់​នៅ​ប្រទេស​ចិន​ក្នុង​ខែ​កុម្ភៈខាងមុខនេះ។ ក្នុងនោះ ប្រធាន OPPO Find Series លោក Zhou Yibao បាននិយាយថា OPPO Find N5 នឹងក្លាយជាស្មាតហ្វូនដែលអាចបត់បានស្តើងបំផុតក្នុងពិភពលោក។

    ពាណិជ្ជកម្ម

    ជាមួយគ្នានេះ បើតាមរូបភាពនៃការប្រៀបធៀបគ្នាជាមួយ iPhone 16 Pro Max របស់ Apple, ស្មាតហ្វូនបត់របស់ OPPO គឺ OPPO Find N5 នឹងមានកម្រាស់ស្មើកាតធនាគារចំនួន៤ ឬក៏កាក់ ១ យន់ចំនួន ២ ដាក់ត្រួតលើគ្នាតែប៉ុណ្ណោះ តែបើមើលនឹងភ្នែកផ្ទាល់ពិតជាស្តើងមែនទែន ប៉ុន្តែភាពធន់របស់ស្មាតហ្វូនមួយនេះមិនទាន់ត្រូវបានបង្ហាញនូវឡើយទេ តែអាចនឹងធន់ខ្លាំងដោយសារមានអាវការពារ  IPX6, IPX8 និង IPX9 ។

    គួរឲដឹងថា OPPO Find N5 អាចនឹងក្លាយជាស្មាតហ្វូនបត់ដែលមានកម្រាស់ស្តើងជាងនៅក្នុងឆ្នាំ២០២៥ នេះ បន្ទាប់ពី HONOR Magic V3 ដែលជាស្មាតហ្វូនដែលអាចបត់បានស្តើងបំផុតក្នុងឆ្នាំ២០២៤ ដោយមានកម្រាស់ត្រឹមតែ ៤,៣៥មីលីម៉ែត្រ ប៉ុណ្ណោះ ពោលគឺ OPPO Find N5 នឹងកម្រាស់ស្តើងជាងនេះទៅទៀត។

    ម៉្យាងវិញទៀត OPPO Find N5 នឹងមានការរចនាជាមួយតួខ្លួនទីតានីញ៉ូម ដំណើរការដោយឈីបរបស់ Qualcomm គឺ Snapdragon 8 Elite ជាមួយ ColorOS 15 និង Android 15 ព្រមទាំងអាចនឹងទទួលបាននូវលេន periscope telephoto ទំហំ 50MP រន្ធសាកប្រភេទ USB Type-C និងមានថ្មប្រហែល 5,700mAh ​គាំទ្រការសាកថ្មឥតខ្សែកម្លាំង 50វ៉ាត់ និង ៨០វ៉ាត់ តាមខ្សែ៕

    ប្រភពៈ FoneArena

    Oppo OPPO Find N5
    Share. Facebook Telegram WhatsApp
    Previous ArticleiOS 19 របស់ Apple នឹងដាក់បញ្ជូលនូវមុខងារថ្មីៗរបស់ VisionOS!
    Next Article រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម កោតសរសើរថយន្តអគ្គិសនី AION ល្អទាំងគុណភាព និងភាពស៊ីវិល័យ

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    Audi Q5L ថ្មីជាមួយ Huawei ADAS ត្រូវបានដាក់លក់នៅប្រទេសចិន ដោយមានតម្លៃចាប់ពី 44,420 USD

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.