Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»ចេញហើយ! ថេប្លេតសេរ៊ីថ្មី OnePlus Pad តម្លៃខ្ទង់ ៣០០ដុល្លារ ប្រើឈីប MediaTek Dimensity 8350
    ព័ត៌មានថ្មីៗ

    ចេញហើយ! ថេប្លេតសេរ៊ីថ្មី OnePlus Pad តម្លៃខ្ទង់ ៣០០ដុល្លារ ប្រើឈីប MediaTek Dimensity 8350

    December 27, 20241 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ក្រុមហ៊ុន OnePlus បានធ្វើការប្រកាសដាក់បង្ហាញចេញជាផ្លូវការនូវថេប្លេតសេរ៊ីថ្មី OnePlus Pad ជាមួយតម្លៃលក់ចាប់ពី ២៧៤ ដុល្លារ ដល់ ៤២៤ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។

    ថេប្លេត OnePlus Pad ទទួលបានអេក្រង់ LCD ទំហំ ១១,៦ អ៊ីញ 144Hz មានកម្រិតបង្ហាញ 2.8K (2800 x 2000 pixels) និងកម្រិតពន្លឺ 700 nits ដំណើរការដោយបន្ទះឈីប MediaTek Dimensity 8350 ទំហំ 4nm ជាមួយប្រព័ន្ធប្រតិបត្តិការ Android 15 នៅលើ ColorOS 15 និងទទួលបាន RAM ទំហំ 8GB / 12GB និងអង្គផ្ទុក 128GB / 256GB / 512GB ។

    បើនិយាយពីផ្នែកកាមេរ៉ាវិញ ថេប្លេត OnePlus Pad ទទួលបានកាម៉េរ៉ាគោលខាងក្រោយទំហំ 8MP  មាន LED flash ខណៈកាមេរ៉ាផ្នែកខាងមុខមានទំហំ 8MP ។ ក្នុងនោះថេប្លេតនេះ ទទួលបានបាសសម្លេងចំនួន ៦ចំនុច រន្ធ USB Type-C Audio និងគាំទ្រការតភ្ជាប់ Wi-Fi 6, Bluetooth 5.4, USB Type-C, 5G និង NFC ។ ចំពោះផ្នែកថាមពលថ្ម ថេប្លេត OPPO Pad 3 ទទួលបានកញ្ជប់ថ្មទំហំ 9,520mAh គាំទ្រការសាកតាមខ្សែ 67W ។

    ពាណិជ្ជកម្ម
    គួរឲដឹងថា ថេប្លេត OnePlus Pad ទទួលបានជម្រើសពណ៌  Tundra Green និង Deep Space Grey និងមានការរចនាកម្រាស់ ៦,២៩ ម.ម និងទម្ងន់ ៥៣៣ ក្រាម។ លើសពីនេះទៅទៀត ថេប្លេត OnePlus Pad ក៏ទទួលបានប៊ិកចំនួន១ ចេញពីប្រអប់ផងដែរ៕
    ប្រភពៈ Gizmochina

    OnePlus OnePlus Pad
    Share. Facebook Telegram WhatsApp
    Previous ArticleApple ត្រូវបានគេរាយការណ៍ថា កំពុងធ្វើការអភិវឌ្ឍន៍បច្ចេកវិទ្យាបន្ទះអេក្រង់ទូរស័ព្ទ iPhone ដែលគ្មានគែម ជាមួយនឹងក្រុមហ៊ុនផលិតបន្ទះអេក្រង់ធំៗចំនួន២ របស់កូរ៉េ
    Next Article ចេញហើយ! Denza D9 ឆ្នាំ២០២៥ តម្លៃ ៤មុឺនដុល្លារជាង ទទួលបាននូវបច្ចេកវិទ្យា DM 5.0 ថ្មី អាចបើកបាន ២០០គ.ម ដោយអគ្គិសនីសុទ្ធ

    Related Posts

    ​បោះបង់ប្រាក់ខែរាប់ពាន់ដុល្លារ! មកចាប់យកអាជីវកម្ម ជាអ្នកជំនាញរៀបចំផ្ទះ

    January 8, 20261 Min Read

    អ៊ីស្រាអែល បង្ហាញប្រព័ន្ធស្ទាក់ចាប់ដ្រូនថ្មីរបស់ខ្លួន ហៅថាសំណាញ់មេឃចាប់បក្សី DefendAir!

    January 8, 20261 Min Read

    ចិន បើកដំណើរការរ៉េអាក់ទ័រនុយក្លេអ៊ែរទី ២ នៅក្នុងរោងចក្រថាមពលនុយក្លេអ៊ែរធំជាងគេបំផុតរបស់ខ្លួន!

    January 8, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.