ក្រុមហ៊ុនផលិតស្មាតហ្វូន realme ត្រៀមនឹងប្រកាសចេញលក់ realme 14 Pro Series នៅក្នុងប្រទេសឥណ្ឌាក្នុងពេលឆាប់ៗនេះដែលកំពុងចាប់អារម្មណ៍ពេញទីផ្សារ ដោយស៊េរីថ្មីនេះមានបច្ចេកវិទ្យាថ្មីប្លែកៗជាច្រើន រួមជាមួយនឹងការរចនាខ្នងខាងក្រោយដែលអាចផ្លាស់ប្តូរពណ៌បានពីពណ៌សគុជខ្យងទៅពណ៌ខៀវពេលនៅក្រោមសីតុណ្ហភាព 16°C ។ ចំពោះការសម្ពោធគ្រោងនឹងធ្វើឡើងនៅក្នុងខែមករា ឆ្នាំ២០២៥។
ចំពោះលក្ខណៈពិសេសបច្ចេកទេសរបស់ស្មាតហ្វូនសេរ៊ីថ្មីនេះ នឹងទទួលបានកាមេរ៉ា “Ocean Oculus” ដែលមានការដំឡើងកាមេរ៉ាចំនួន ៣ ជារាងរង្វង់ ដែលមានសមត្ថភាពថតរូបពេលយប់បានល្អបំផុត ដោយដំណើរការជាមួយបន្ទះឈីប Qualcomm Snapdragon 7s Gen 3 ដែលគាំទ្រប្រព័ន្ធ AI មួយចំនួន មានដូចជា AI Ultra Clarity 2.0 កាមេរ៉ា periscope telephoto និងអេក្រង់ quad-curved កម្រិត flagship នៅលើម៉ូឌែល Pro+ ព្រមទាំងទទួលបានវិញ្ញាបនបត្រ TÜV Rheinland សម្រាប់ភាពរឹងមាំ និងអាវការពារទឹក និងធូលីកម្រិត IP66, IP68 និង IP69 អាចចុះទឹកបានជម្រៅរហូតដល់ ១,៥ ម៉ែត្រ។
បើនិយាយពីការរចនាវិញ ស្មាតហ្វូននេះ ត្រូវផលិតឡើងចំនួន ៣០ជំហាន ដោយរចនាចេញពីវត្ថុធាតុដើម “fusion fiber” ចំនួន ៩៥ភាគរយ ដែលជាវត្ថុធាតុដើមដែលមិនប៉ះពាល់ដល់បរិស្ថាន៕