កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតទូរស័ព្ទដៃ TECNO បានប្រកាសដាក់បង្ហាញចេញលក់ជាផ្លូវការនូវទូរស័ព្ទដៃសេរ៊ីថ្មី TECNO PHANTOM V Fold2 ដែលជាទូរស័ព្ទដៃអាចបត់បានជំនាន់ទី២ ជាមួយតម្លៃលក់ខ្ទង់ ៩៦០ ដុល្លារ នៅក្នុងទីផ្សារប្រទេសឥណ្ឌា។

សម្រាប់កាមេរ៉ាគោលខាងក្រោយរបស់ទូរស័ព្ទដៃ TECNO PHANTOM V Fold2 មានទំហំ 50MP បំពាក់ជាមួយមុខងារគ្រប់គ្រងលំនឹង OIS បូករួមជាមួយលេន Portrait ទំហំ 50MP គាំទ្រការថត 2x Optical Zoom និង 20x Digital Zoom និងលេន Ultra-Wide ទំហំ 50MP អាចថតបាន ១១៥ដឺក្រេ ខណៈកាមេរ៉ាមុខមានចំនួន ១គ្រាប់ទំហំ 32MP+32MP ជាប្រភេទលេនទម្លុះអេក្រង់។
ចំណែកផ្នែកថាមពលវិញ TECNO PHANTOM V Fold2 ទទួលបានកញ្ជប់ថាមពលថ្មទំហំ 5,750mAh គាំទ្រការសាកថ្ម 70W តាមខ្សែ ដែលអាចសាកឡើងពីដល់ ៥០ភាគរយ ចំណាយពេលក្រោម ២០នាទី និងមួយពេញចំណាយពេលខ្ទង់ ៥០នាទី និង 15W ឥតខ្សែ។ លើសពីនេះទៅទៀត ទូរស័ព្ទដៃ TECNO PHANTOM V Fold2 ក៏មានភ្ជាប់មកជាមួយមុខងារការពារជម្រាបទឹក និងធូលី IP54 ព្រមទាំងគាំទ្រការតភ្ជាប់ 5G, Wi-Fi 6E និង Bluetooth v5.3។
ក្នុងនោះទូរស័ព្ទដៃ TECNO PHANTOM V Fold2 ទទួលបានឈុត AI ជាច្រើនដំណើរការដោយ Google Gemini នឹងគាំទ្រមុខងារជាង ៤០០មុខងារ រួមមានមុខងារ Magic AI Eraser, AI Artboard, Smart Q&A, AI Summary, AI Translation និង AI Writing, AI Wallpaper និង Universal Tone Technology ជាដើម។
ចំពោះការរចនារបស់ទូរស័ព្ទដៃ TECNO PHANTOM V Fold2 មានកម្រាស់ត្រឹមតែ ៦,១ មីលីម៉ែត្រ ពេលលាតអេក្រង់ និង ១២ មីលីម៉ែត្រ ពេលបត់អេក្រង់ រួមជាមួយទម្ងន់ត្រឹមតែ ២៤៩ ក្រាម ប៉ុណ្ណោះ និងទទួលបាននូវជម្រើសពណ៌ចំនួន២ រួមមានពណ៌ Karst Green និង Rippling Blue ព្រមទាំងទទួលបាននូវប៊ិក PHANTOM V Pen ចំនួន១ ចេញពីប្រអប់ផងដែរ៕