កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតទូរស័ព្ទដៃ HONOR បានប្រកាសជាផ្លូវការគ្រោងដាក់បង្ហាញចេញនូវទូរស័ព្ទដៃសេរ៊ីថ្មី HONOR Magic7 Series ក្នុងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ នៅក្នុងទីផ្សារប្រទេសចិន។
សម្រាប់ទូរស័ព្ទដៃ HONOR Magic7 Pro ត្រូវបានរំពឹងថានឹងទទួលបានអេក្រង់ OLED ទំហំ ៦,៨២ អ៊ីញ 120Hz មានកម្រិតបង្ហាញ 2K ដំណើរការដោយបន្ទះឈីប Snapdragon 8 Elite ជាមួយប្រព័ន្ធប្រតិបត្តិការ Android 15 នៅលើ MagicOS 9.0 រួមជាមួយថាមពលថ្ម 5,800mAh គាំទ្រការសាកតាមខ្សែ 100W តាមខ្សែ និង 66W ឥតខ្សែ។
ចំពោះផ្នែកកាមេរ៉ាវិញ ទូរស័ព្ទដៃ HONOR Magic7 Pro ត្រូវបានរំពឹងថានឹងទទួលបានកាម៉េរ៉ាគោលខាងក្រោយទំហំ 50MP ជំនួយដោយមុខងារគ្រប់គ្រងលំនឹង OIS បូករួមជាមួយលេន Ultra-Wide ទំហំ 50MP និងលេន Telephoto ទំហំ 50MP ឫក៏ 200MP ។ លើសពីនេះទៅទៀត ទូរស័ព្ទនេះ នឹងមានបំពាក់ជាមួយអាវការពារធូលី និងទឹក IP68 ឫ IP69 ផងដែរ៕