Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»បច្ចេកវិទ្យា»ចេញហើយ! ទូរស័ព្ទដៃសេរ៊ីថ្មី Vivo X200 Series ប្រើឈីប MediaTek Dimensity 9400 បំពាក់លេន Telephoto ទំហំ 200MP ឯតម្លៃក្រោម ១ពាន់ដុល្លារ
    បច្ចេកវិទ្យា

    ចេញហើយ! ទូរស័ព្ទដៃសេរ៊ីថ្មី Vivo X200 Series ប្រើឈីប MediaTek Dimensity 9400 បំពាក់លេន Telephoto ទំហំ 200MP ឯតម្លៃក្រោម ១ពាន់ដុល្លារ

    October 15, 20242 Mins Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតទូរស័ព្ទដៃ Vivo បានប្រកាសដាក់បង្ហាញចេញជាផ្លូវការទូរស័ព្ទដៃសេរ៊ីថ្មី Vivo X200 Series ជាមួយតម្លៃលក់ចាប់ពី ៦០៦ ដុល្លារ សម្រាប់ X200, ៦៦៣ ដុល្លារ​សម្រាប់ X200 Pro Mini និង ៧៤8 ដុល្លារ សម្រាប់ X200 Pro នៅក្នុងទីផ្សារប្រទេសចិន។

    សម្រាប់ទូរស័ព្ទដៃ Vivo X200 និង X200 Pro Mini ទទួលបានអេក្រង់ OLED LTPO ទំហំ ៦,៣១ និង ៦,៦៧អ៊ីញ 120Hz មានកម្រិតបង្ហាញ 1.5K (2800 x 1260 pixel) និង 1.5K (2640 x 1216 pixel)  និងកម្រិតពន្លឺ 4,500 nit ចំណែក Vivo X200 Pro វិញទទួលបានអេក្រង់ LTPO AMOLED ទំហំ ៦,៧៨ អ៊ីញ 120Hz មានកម្រិតបង្ហាញ 1.5K (2800 x 1260 pixel) និងកម្រិតពន្លឺ 4,500 nit ដំណើរការដោយបន្ទះឈីប MediaTek Dimensity 9400 ទំហំ 3nm ជាមួយប្រព័ន្ធប្រតិបត្តិការ Android 15 នៅលើ OriginOS 5 និងទទួលបាន RAM 12GB | 16GB និងអង្គផ្ទុក 256GB | 512GB | 1TB  រួមជាមួយថាមពលថ្ម 5,800mAh គាំទ្រការសាកតាមខ្សែ 90W សម្រាប់ X200 និងថាមពលថ្ម  5,700mAh និង 6,000mAh សម្រាប់ X200 Pro Mini និង X200 Pro ដែលគាំទ្រការសាកតាមខ្សែ 90W និង 30W ឥតខ្សែ។

    ពាណិជ្ជកម្ម
    សម្រាប់ផ្នែកកាមេរ៉ាទូរស័ព្ទដៃ Vivo X200 និង X200 Pro Mini ទទួលបានកាម៉េរ៉ាគោលខាងក្រោយទំហំ 50MP ជំនួយដោយមុខងារគ្រប់គ្រងលំនឹង OIS បូករួមជាមួយលេន Ultra-Wide ទំហំ 50MP និងលេន Telephoto ទំហំ 50MP 3x Optical Zoom និង OIS ខណៈ Vivo X200 Pro ទទួលបានកាម៉េរ៉ាគោលខាងក្រោយទំហំ 50MP ជំនួយដោយមុខងារគ្រប់គ្រងលំនឹង OIS បូករួមជាមួយលេន Ultra-Wide ទំហំ 50MP និងលេន Telephoto ទំហំ 200MP 3,7x Optical Zoom និង OIS ខណៈកាមេរ៉ាផ្នែកខាងមុខរបស់ទូរស័ព្ទដៃ Vivo X200 Series មានទំហំ 32MP (f/2.0)។ ក្នុងនោះកាមេរ៉ារបស់ ​Vivo X200 Series គឺអាចថតវីដេអូ 4K Backlit Portrait, 4K 60fps Dolby Vision Shooting, 4K 120fps Slow-Motion Shooting និង 4K 60fps 10Bit Log Shooting ។

    លើសពីនេះទៅទៀត ទូរស័ព្ទនេះ នឹងមានបំពាក់ជាមួយអាវការពារធូលី និងទឹក IP69+IP68 និងគាំទ្រការតភ្ជាប់ 5G, Wi-Fi 7, Bluetooth 5.4, GPS: L1+L5, USB Type-C និង NFC។

    គួរឥដឹងថា X200 និង X200 Pro ទទួលបានជម្រើសពណ៌ Sapphire Blue, Titanium White និង Moonlight Night Black មានកម្រាស់ ៧,៩៩ ម.ម | ៨ ម.ម និងទម្ងន់ ១៨៧ ក្រាម | ២២៣ ក្រាម ចំណែក X200 Pro Mini ទទួលបានជម្រើសពណ៌ Titanium Blue, Pink, White និង Simple Black ដែលមានកម្រាស់ ៨,១៥ ម.ម និងទម្ងន់ ១៨៧ក្រាម៕

    ប្រភពៈ FoneArena

    Vivo Vivo X200 Series
    Share. Facebook Telegram WhatsApp
    Previous Articleចេញហើយ! Isuzu D-Max ម៉ាស៊ីនកូនកាត់ Mild-Hybrid ថ្មី តម្លៃថ្លៃជាងម៉ូឌែលធម្មតាខ្ទង់ ៥០០ដុល្លារ
    Next Article ត្រៀមលុយ! ទូរស័ព្ទដៃសេរ៊ីថ្មី HONOR Magic7 Series នឹងចេញជាផ្លូវការនៅប៉ុន្មានថ្ងៃទៀតនេះ ដោយប្រើឈីប Snapdragon 8 Elite

    Related Posts

    ​បោះបង់ប្រាក់ខែរាប់ពាន់ដុល្លារ! មកចាប់យកអាជីវកម្ម ជាអ្នកជំនាញរៀបចំផ្ទះ

    January 8, 20261 Min Read

    អ៊ីស្រាអែល បង្ហាញប្រព័ន្ធស្ទាក់ចាប់ដ្រូនថ្មីរបស់ខ្លួន ហៅថាសំណាញ់មេឃចាប់បក្សី DefendAir!

    January 8, 20261 Min Read

    ចិន បើកដំណើរការរ៉េអាក់ទ័រនុយក្លេអ៊ែរទី ២ នៅក្នុងរោងចក្រថាមពលនុយក្លេអ៊ែរធំជាងគេបំផុតរបស់ខ្លួន!

    January 8, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.