កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតទូរស័ព្ទដៃ TECNO បានប្រកាសដាក់បង្ហាញចេញជាផ្លូវការនូវទូរស័ព្ទដៃ TECNO SPARK 30C 5G ដែលជាទូរស័ព្ទដៃលំដាប់ថវិកាកម្រិតមធ្យម ជាមួយតម្លៃលក់ចាប់ពី ១២០ ដុល្លារ ដល់ ១២៦ ដុល្លារ ក្នុងទីផ្សារប្រទេសឥណ្ឌា។
ទូរស័ព្ទដៃ TECNO SPARK 30C 5G ទទួលបានអេក្រង់ LCD ទំហំ ៦,៦៧ អ៊ីញ 120Hz មានកម្រិតបង្ហាញ HD+ (1612 x 720 pixels) ដំណើរការដោយបន្ទះឈីប MediaTek Dimensity 6300 ទំហំ 6nm និងប្រព័ន្ធប្រតិបត្តិការ Android 14 នៅលើ HiOS 14 ព្រមទាំងទទួលបាន RAM 4GB / 8GB និងអង្គផ្ទុក 64GB / 128GB និងអាចប្រើប្រាស់សុីមបានចំនួន២ (nano + nano + microSD) និងអាចស្កេនម្រាមដៃនៅផ្នែកចំហៀងបានផងដែរ។
សម្រាប់កាមេរ៉ាគោលខាងក្រោយរបស់ទូរស័ព្ទដៃ TECNO SPARK 30C 5G មានទំហំ 48MP ខណៈដែលកាមេរ៉ាមុខមានទំហំ 8MP ។ ចំណែកផ្នែកថាមពលវិញ ទូរស័ព្ទដៃនេះ ទទួលបានថាមពលថ្ម 5,000mAh គាំទ្រការសាកថ្ម 18W។ លើសពីនេះទៅទៀត ទូរស័ព្ទដៃ TECNO SPARK 30C 5G ក៏មានភ្ជាប់មកជាមួយមុខងារការពារជម្រាបទឹក និងធូលី IP54 និងគាំទ្រការតភ្ជាប់ 5G, 4G VoLTE, Wi-Fi 802.11 ac (2.4GHz + 5GHz), Bluetooth 5.1, GPS, USB Type-C, NFC និងទទួលបានជម្រើសពណ៌ចំនួន៣ រួមមានពណ៌ Midnight Shadow, Aurora Cloud និង Azure Sky ជាមួយកម្រាស់ ៨ ម.ម និងទម្ងន់ ១៨៩ ក្រាម៕