កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតទូរស័ព្ទដៃ OPPO បានធ្វើការដាក់បង្ហាញចេញនូវទូរស័ព្ទដៃសេរ៊ីថ្មី OPPO K12 Plus ហើយគ្រោងដាក់បង្ហាញចេញជាផ្លូវការនៅចុងខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ នៅក្នុងក្នុងទីផ្សារប្រទេសចិន ខណៈតម្លៃខាងក្រុមហ៊ុនមិនទាន់ដាក់បង្ហាញចេញនៅឡើយទេ។

ចំណែកផ្នែកកាម៉េរ៉ាវិញ មានបំពាក់ជាមួយសេនស័រកាមេរ៉ាខាងមុខមានទំហំ 16MP និងកាមេរ៉ាគោលខាងក្រោយទំហំ 50MP មានមុខងារជំនួយការគ្រប់គ្រងលំនឹង OIS បូករួមទាំងលេនថតមុំទូលាយ Ultra-wide ទំហំ 8MP ។ ក្រៅពីនេះទៅទៀត ទូរស័ព្ទដៃ OPPO K12 Plus ក៏មានបំពាក់មកជាមួយអាវការពារទឹក និងធូលីកម្រិត IP54 និងគាំទ្រការតភ្ជាប់ 5G, 4G VoLTE, Wi-Fi 6, Bluetooth 5.3, GPS និង NFC ជាដើម។ រីឯផ្នែកថាមពលថ្ម OPPO K12 Plus ទទួលបានថ្មទំហំ 6,400mAh គាំទ្រការសាកល្បឿនលឿន 80W តាមខ្សែ។ ចំពោះការរចនារចនារបស់ទូរស័ព្ទដៃ OPPO K12 Plus មានកម្រាស់ ៨,៣៧ ម.ម និងទម្ងន់ ១៩៣ ក្រាម ប៉ុណ្ណោះ៕