យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ប្រទេសឥណ្ឌាបានបញ្ជាទិញវ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន AstraZeneca ចំនួន ១០ លានដូល្លា និងពី Serum Institute of India (SII) ចំនួន ៤,៥ លានដូសបន្ថែមទៀត។
មានតែថ្នាំបង្ការបស់ក្រុមហ៊ុនទាំងពីរខាងលើប៉ុណ្ណោះ ដែលត្រូវបានប្រើនៅក្នុងប្រទេសឥណ្ឌា ដែលត្រូវបានគេចាត់ទុកថាជា កម្មវិធីចាក់ថ្នាំបង្កាធំជាងគេបំផុតលើពិភពលោក ដោយគ្របដណ្តប់មនុស្ស ៣០០ លាននាក់ នៅត្រឹមខែសីហា ដោយចាប់ផ្តើមពីបុគ្គលិកសេវាសុខភាព និងកម្មករផ្សេងទៀត បន្ទាប់មកទើបទៅដល់មនុស្សចាស់ និងអ្នកដែលមានជំងឺស្រាប់ នៅត្រឹមខែមីនា។
គួរឲ្យដឹងថា Serum Institute of India ដែលជាក្រុមហ៊ុនផលិតវ៉ាក់សាំងធំជាងគេបំផុតនៅលើពិភពលោក បានផ្គត់ផ្គង់វ៉ាក់សាំងចំនួន ១១ លានដូសរួចទៅហើយ សម្រាប់យុទ្ធនាការចាក់ថ្នាំបង្កាដែលគ្របដណ្ដប់លើបុគ្គលិកពេទ្យជួរមុខ ចំនួន ៦,៣ លាននាក់ ចាប់តាំងពីវាបានចាប់ផ្តើម នៅថ្ងៃទី ១៦ ខែមករា មកម្ល៉េស។
ការឆ្លងជំងឺកូវីដ១៩ របស់ឥណ្ឌា បានកើនឡើង ៩ ១១០ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ដែលមានចំនួនសរុប ១០,៨៥ លាននាក់ ដែលជាចំនួនខ្ពស់បំផុតនៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក៕