កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Infinix បានប្រកាសដាក់បង្ហាញចេញលក់ជាផ្លូវការនូវទូរស័ព្ទដៃ Infinix Note 40 Pro 5G និង Note 40 Pro+ 5G Racing Edition ក្នុងទីផ្សារប្រទេសឥណ្ឌា ជាមួយតម្លៃលក់ ១៩៣ និង ២២៩ដុល្លារ។
ទូរស័ព្ទដៃ Note 40 Pro 5G និង Note 40 Pro+ 5G Racing Edition ទទួលបានអេក្រង់ AMOLED កោង 120Hz ទំហំ ៦,៧៨ អ៊ីញ មានកម្រិតពន្លឺ 1300 nits និងកម្រិតបង្ហាញ 2436×1080 pixels រួមជាមួយមុខងារការពារកញ្ចក់ Corning Gorilla Glass ។ ម៉ូឌែលទាំង២ នេះដំណើរការដោយបន្ទះឈីប MediaTek Dimensity 7020 6nm ជាមួយ CPU Octa Core និង GPU IMG BXM-8-256 និងប្រព័ន្ធប្រតិបត្តិការ Android 14 នៅលើ XOS 14 ។
Note 40 Pro 5G ទទួលបាន RAM 8GB និងអង្គផ្ទុក 256GB អាចបន្ថែមបានដល់ 1TB តាមរយៈ microSD ខណៈដែល Note 40 Pro+ 5G ទទួលបាន RAM 12GB ។ កាមេរ៉ាគោលខាងក្រោយរបស់ទូរស័ព្ទនេះ មានទំហំ 108MP មានមុខងារគ្រប់គ្រងលំនឹង OIS និង LED flash ខណៈដែលកាមេរ៉ាមុខមានទំហំ 32MP ។
ម៉ូឌែលទាំង២ នេះ មានការរចនាបែប Racing Edition ដែលបំផុសគំនិតចេញពីរថយន្ត BMW ផ្ទាល់។ ទូរស័ព្ទទាំង២ ម៉ូឌែលនេះ មានបំពាក់ជាមួយអាវការពារធូលី និងទឹក IP53 និងមុខងារស្កេនស្នាមម្រាមដៃលើអេក្រង់។ សម្រាប់អត្ថប្រយោជន៍បន្ថែមនៅក្នុងការប្រើប្រាស់ Note 40 Pro+ ទទួលបានថាមពលថ្ម 4500mAh គាំទ្រការសាកល្បឿនលឿន 100W ខណៈដែល Note 40 Pro ទទួលបានថាមពលថ្ម 5000mAh គាំទ្រការសាកល្បឿនលឿន 45W និង 20W Wireless MagCharge។