កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Nu Republic បានបញ្ចេញនូវ Cybotron Spin ដែលជា Power Bank 10,000mAh អាចប្រើបានជាមួយឧបករណ៍ MagSafe ហើយថែមទាំងមានរន្ធសាកថ្មល្បឿនលឿន ជាមួយតម្លៃលក់ខ្ទង់ ៣០ដុល្លារ ក្នុងទីផ្សារប្រទេសឥណ្ឌា។
ការរចនារបស់ Power Bank នេះ មានការរចនាជារាងចតុកោណកែង និងមានតួខ្លួនជាប្លាស្ទិកដែលធុននឹងការកោស ឫធ្លាក់បែក ជាមួយប្រវែងតួខ្លួនសរុប ១០៤ ម.ម ទទឹង ៦៨ ម.ម កម្រាស់ ២០ ម.ម និងទម្ងន់ ១៨៥ ក្រាម។ ចំនុចលេចធ្លោនៃ Power Bank នេះ គឺការរចនា fidget spinner នៅផ្នែកខាងមុខដែលមានអេក្រង់ LED តូចមួយសម្រាប់បង្ហាញពីកម្រិតថ្ម និងស្ថានភាពសាក។ វាមានរន្ធសាកចំនួន ៣ នៅផ្នែកខាងលើរួមមាន រន្ធ USB Type-C PD 20W រន្ធ USB Type-A 22.5W និងរន្ធបញ្ចូលថ្ម 18W ។ លើសពីនេះ វាក៏គាំទ្រការសាកជាមួយឧបករណ៍ MagSafe 15W និងអាចសាកបានជាមួយទូរស័ព្ទដៃ Samsung, Pixel, iPhone, iPad និង MacBook Air បានផងដែរ។
គួរឲដឹងថា Power bank នេះមិនឡើងកំដៅទេ បើទោះបីជាប្រើអស់ជាច្រើនម៉ោងក៏ដោយ ក៏ដោយសារតែមាន Overheat និង Overcharge Protection។ ចំពោះការបញ្ជូលថ្មរបស់វាវិញចំណាយពេលប្រហែល ៣ ម៉ោងកន្លះសម្រាប់ការសាកមួយពេញដោយប្រើឆ្នាំងសាកល្បឿនលឿន 18W PD ៕