Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»បច្ចេកវិទ្យា»ត្រៀមលុយ! ទូរស័ព្ទដៃ Samsung Galaxy S24 FE នឹងចេញលក់នៅខែតុលានេះ ខណៈតម្លៃក្រោម ១ពាន់ដុល្លារ
    បច្ចេកវិទ្យា

    ត្រៀមលុយ! ទូរស័ព្ទដៃ Samsung Galaxy S24 FE នឹងចេញលក់នៅខែតុលានេះ ខណៈតម្លៃក្រោម ១ពាន់ដុល្លារ

    August 12, 20241 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    [បរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Samsung បានធ្វើការដាក់បង្ហាញចេញនូវស្មាតហ្វូន Samsung Galaxy S24 FE ហើយគ្រោងនឹងចេញលក់ជាផ្លូវការនៅក្នុងខែតុលានេះ ជាមួយតម្លៃលក់ក្រោម ១ ០០០  ដុល្លារ (អាស្រ័យតាមជម្រើស)។

     

    ពាណិជ្ជកម្ម

    ស្មាតហ្វូន Samsung Galaxy S24 FE ទទួលបានបន្ទះអេក្រង់ ៦,៧ អ៊ីញ ប្រភេទ AMOLED 120Hz មានកម្រិតពន្លឺ ១ ៩០០ nits អាចស្កេនក្រយ៉ៅដៃលើអេក្រង់បាន។ ស្មាតហ្វូននេះ ដំណើរការដោយបន្ទះឈីប Samsung Exynos 2400e 4nm ជាមួយ Samsung Xclipse 940 GPU និងប្រព័ន្ធប្រតិបត្តិការ Android 14 នៅលើ One UI 6.1.1 ភ្ជាប់ជាមួយថាមពលថ្ម ៤ ៥៦៥ mAh គាំទ្រការសាកល្បឿនលឿន ២៥ វ៉ាត់ សុីម ២ ចេញពីប្រអប់ ព្រមទាំងទទួលបានអង្គផ្ទុក ១២ GB និងអង្គចងចាំ ១២៨ GB ដល់ ២៥៦ GB ។

     

    ចំណែកផ្នែកកាម៉េរ៉ាវិញ មានបំពាក់ជាមួយសេនស័រកាមេរ៉ាខាងមុខមានទំហំ ១០ MP និងមានកាមេរ៉ាខាងក្រោយចំនួន ៣ គ្រាប់ រួមមាន លេនគោល 50MP OIS បូករួមទាំងលេនថតមុំទូលាយ Ultra-wide ទំហំ ១២ MP និងកាម៉េរ៉ា Telephoto ទំហំ ៨ MP 3x Optical Zoom។ ក្រៅពីនេះទៀតក៏មានមុខងារ AI ក៏ដូចជា អាវការពារទឹក និងធូលី IP68 | មុខងារការពារកញ្ជក់ | រន្ធ USB Type-C | Wi-Fi 6E 802.11ax | Bluetooth 5.3 និងជម្រើសពណ៌ចំនួន ៦ រួមមាន ខៀវ ប្រាក់ ស បៃតង និងលឿង៕
    ប្រភពៈ FoneArena

    Galaxy S24 FE Samsung
    Share. Facebook Telegram WhatsApp
    Previous Articleមកមើលរូបរាងថ្មីរបស់ Kia K8 សេរ៊ីឆ្នាំ២០២៥ ខណៈតម្លៃក្នុងស្រុកខ្ទង់ ៣មុឺនដុល្លារ
    Next Article ក្រុមហ៊ុន អ អិម អេ ខេមបូឌា ត្រូវបានតែងតាំងជា​អ្នក​ផ្តល់​សេវា​កម្មផ្នែកថែទាំ និងជួសជុលរថយន្តម៉ាក JEEP/RAM​ពី Stellantis Brands Jeep® និង RAM នៅ​កម្ពុជា

    Related Posts

    អ៊ីស្រាអែល បង្ហាញប្រព័ន្ធស្ទាក់ចាប់ដ្រូនថ្មីរបស់ខ្លួន ហៅថាសំណាញ់មេឃចាប់បក្សី DefendAir!

    January 8, 20261 Min Read

    ចិន បើកដំណើរការរ៉េអាក់ទ័រនុយក្លេអ៊ែរទី ២ នៅក្នុងរោងចក្រថាមពលនុយក្លេអ៊ែរធំជាងគេបំផុតរបស់ខ្លួន!

    January 8, 20261 Min Read

    រុស្ស៊ី បង្ហាញប្រព័ន្ធការពារដែនអាកាសថ្មីរបស់ខ្លួន បង្កើតឡើងជាពិសេសសម្រាប់បំពាក់នៅលើយន្តហោះគ្មានមនុស្សបើក Shahed!

    January 7, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.