កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ BMW បានប្រកាសថា ពួកគេនឹងប្រើប្រាស់មនុស្សយន្ត Figure 02 របស់ពួកគេដើម្បីតម្លើងរថយន្តបន្ទាប់ពីធ្វើតេស្តសាកល្បងអស់រយៈពេលជាច្រើនសប្តាហ៍។
គួរបញ្ជាក់ផងថា ក្រុមហ៊ុន BMW បានធ្វើការសាកល្បងមនុស្សយន្តទាំងនេះផ្ទាល់នៅក្នុងរោងចក្រផលិតរថយន្តរបស់ខ្លួននៅក្នុងទីក្រុង Spartanburg រដ្ឋ South Carolina ប៉ុន្តែក្រុមហ៊ុន BMW មិនបានបញ្ជាក់ថាពេលណាដែលខ្លួននឹងប្រើមនុស្សយន្តនេះក្នុងការផលិតរថយន្តជាអចិន្ត្រៃយ៍នៅឡើយទេ។ បន្ថែមពីលើនេះទៅទៀត BMW និយាយថា បន្ទាប់ពីការសាកល្បង ពួកគេនឹងបន្តអភិវឌ្ឍមនុស្សយន្តនេះ ដើម្បីប្រើវានាពេលអនាគតក្នុងការផលិតរថយន្ត និងអាចសន្សំប្រាក់ថ្លៃដើមដែលចំណាយលើកម្លាំងពលកម្មរបស់មនុស្សផងដែរ។
គួរឲដឹងថា មនុស្សយន្តទាំងនេះត្រូវបានផលិតដោយក្រុមហ៊ុន Californian robots firm Figure ដែលបំពាក់នូវបច្ចេវិទ្យាជាច្រើនដើម្បីឲវាអាចមានសមត្ថភាពតម្លើងរថយន្តបាន។ លើសពីនេះ ក្រុមហ៊ុន BMW ជាក្រុមហ៊ុនទី ២ បន្ទាប់ពី Tesla ដែលធ្វើការប្រើប្រាស់មនុស្សយន្តសម្រាប់ផលិតរថយន្តនៅក្នុងរោងចក្រផលិតរថយន្តរបស់ខ្លួននៅសហរដ្ឋអាមេរិក៕