កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Google បានធ្វើការដាក់បង្ហាញចេញស្មាតហ្វូនសេរ៊ីថ្មី Google Pixel 9 Pro XL ហើយគ្រោងនឹងចេញលក់ជាផ្លូវការនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ នេះ ជាមួយតម្លៃចាប់ពី ១ ១០០ ដុល្លារ (អាស្រ័យតាមជម្រើស)។
ស្មាតហ្វូន Google Pixel 9 Pro XL បំពាក់ជាមួយបន្ទះអេក្រង់ ៦,៨ អ៊ីញ ប្រភេទ OLED 120Hz មានកម្រិតពន្លឺ ៣ ០០០ nits អាចស្កេនក្រយ៉ៅដៃលើអេក្រង់។ ស្មាតហ្វូននេះ ដំណើរការដោយបន្ទះឈីប Google Tensor G4 និង Android 15 ភ្ជាប់ជាមួយថាមពលថ្ម 5 060 mAh គាំទ្រការសាកល្បឿនលឿន ៤៥ វ៉ាត់ ចេញពីប្រអប់ ព្រមទាំងទទួលបានអង្គផ្ទុក ១៦ GB និងអង្គចងចាំ ១២៨ GB ដល់ ១ TB។
ចំណែកឯសេនស័រកាមេរ៉ាខាងមុខមានទំហំ ៤២ MP និងមានកាមេរ៉ាខាងក្រោយចំនួន ៣ គ្រាប់ រួមមាន លេនគោល 50MP OIS បូករួមទាំងលេនថតមុំទូលាយ Ultra-wide ទំហំ ៤៨ MP និងកាម៉េរ៉ា Telephoto ទំហំ ៤៨ MP 5x Optical Zoom។ ក្រៅពីនេះទៀតក៏មានមុខងារ Gemini AI ក៏ដូចជា អាវការពារទឹក និងធូលី IP68 និងអាចសាកថ្មឥតខ្សែបានផងដែរ៕