ខាងក្រោមនេះជាអគារទាំង ៥ ដែលមានកម្ពស់ខ្ពស់បំផុតនៅលើពិភពលោកក្នុងឆ្នាំ២០២៤ នេះ៖
១) អគារ Burj Khalifa
អគារ Burj Khalifa គឺជាអគារដែលមានកម្ពស់បំផុតនៅលើពិភពលោក មានកម្ពស់ ៨២៨ ម៉ែត្រ ស្មើនឹង ១៦៣ ជាន់ មានទីតាំងស្ថិតនៅក្នុងទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម។ អគារនេះត្រូវបានសាងសង់ឡើងនៅក្នុងឆ្នាំ២០០៤ និងបើកឲដំណើរការជាផ្លូវការនៅឆ្នាំ២០១០ ចំណាយទឹកប្រាក់វិនិយោគប្រមាណ ៤,១ ពាន់លានដុល្លារ។ វាត្រូវបានរចនាឡើងដោយស្ថាបត្យករលោក Adrian Smith ជាប្រភេទអគារពាណិជ្ជកម្ម ពោលពេញទៅដោយ ការិយាល័យ លំនៅដ្ឋាន សណ្ឋាគារ និងហាងលក់ទំនិញល្បីៗជុំវិញពិភពលោក។
២) អគារ Merdeka 118
អគារ Merdeka 118 ជាអគារដែលមានកម្ពស់ខ្ពស់លំដាប់ទី២ នៅលើពិភពលោក មានកម្ពស់ ៦៧៨.៩ ម៉ែត្រ ស្មើនឹង ១១៨ ជាន់ មានទីតាំងស្ថិតក្នុងទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ។ អគារនេះ ត្រូវបានសាងសង់ឡើងនៅក្នុងឆ្នាំ២០១៤ និងបើកឲដំណើរការជាផ្លូវការនៅក្នុងឆ្នាំ២០២៣ ខែកក្កដា ចំណាយទឹកប្រាក់វិនិយោគប្រមាណ ១,១៨ ពាន់លានដុល្លារ។ វាត្រូវបានរចនាឡើងដោយក្រុមហ៊ុនស្ថាបត្យកម្មអូស្ត្រាលី Fender Katsalidis ជាប្រភេទអគារពាណិជ្ជកម្ម ពោលពេញទៅដោយ ការិយាល័យ សណ្ឋាគារ និងហាងលក់ទំនិញ។
៣) អគារ Shanghai Tower
អគារ Shanghai Tower គឺជាអគារដែលមានកម្ពស់ខ្ពស់លំដាប់ទី៣ នៅលើពិភពលោកមាន មានកម្ពស់ ៦៣២ ម៉ែត្រ ស្មើនឹង ១២៨ ជាន់ មានទីតាំងស្ថិតក្នុងទីក្រុងសៀងហៃ ប្រទេសចិន។ អគារនេះ ត្រូវបានសាងសង់ឡើងនៅក្នុងឆ្នាំ២០០៨ និងបើកឲដំណើរការជាផ្លូវការនៅក្នុងឆ្នាំ២០១៥ ចំណាយទឹកប្រាក់វិនិយោគប្រមាណ ២,៤ ពាន់លានដុល្លារ។ វាត្រូវបានរចនាឡើងដោយស្ថាបត្យករលោក Arthur Gensler Jr ជាប្រភេទអគារពាណិជ្ជកម្ម ពោលពេញទៅដោយ ការិយាល័យ សណ្ឋាគារ និងហាងលក់ទំនិញ។
៤) អគារ Abraj Al-Bait Clock Tower
អគារ Abraj Al-Bait Clock Tower គឺជាអគារដែលមានកម្ពស់លំដាប់ទី៤ នៅលើពិភពលោក មានកម្ពស់ ៦០១ ម៉ែត្រ ស្មើនឹង ១២០ជាន់ មានទីតាំងស្ថិតក្នុងទីក្រុង Mecca ប្រទេសអារ៉ាប៊ីសាអូឌីត។ អគារនេះ ត្រូវបានសាងសង់ឡើងនៅក្នុងឆ្នាំ២០០៤ និងបើកឲដំណើរការជាផ្លូវការនៅក្នុងឆ្នាំ២០១២ ចំណាយទឹកប្រាក់វិនិយោគប្រមាណ ១៥ ពាន់លានដុល្លារ។ វាត្រូវបានរចនាឡើងដោយក្រុមហ៊ុនស្ថាបត្យកម្ម Dar Al-Handasah ជាប្រភេទអគារពាណិជ្ជកម្ម ពោលពេញទៅដោយ ការិយាល័យ សណ្ឋាគារ និងហាងលក់ទំនិញ។
៥) អគារ Ping An International Finance Center
អគារ Ping An International Finance Center គឺជាអគារខ្ពស់លំដាប់លេខទី៥ លើពិភពលោក មានកម្ពស់ ៥៩៩ ម៉ែត្រ ស្មើនឹង ១១៥ ជាន់ មានទីតាំងស្ថិតនៅក្នុងទីក្រុង Shenzhen ប្រទេសចិន។ អគារនេះ ត្រូវបានសាងសង់ឡើងនៅក្នុងឆ្នាំ២០០៩ និងបើកឲដំណើរការជាផ្លូវការនៅក្នុងឆ្នាំ២០១៧ ចំណាយទឹកប្រាក់វិនិយោគប្រមាណ ១,៥ ពាន់លានដុល្លារ។ វាត្រូវបានរចនាឡើងដោយក្រុមហ៊ុនស្ថាបត្យកម្ម Kohn Pedersen Fox Associates (KPF) ជាប្រភេទអគារពាណិជ្ជកម្ម ពោលពេញទៅដោយ ការិយាល័យ សណ្ឋាគារ និងហាងលក់ទំនិញ ជាដើម៕