កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Apple បានធ្វើការប្រកាសថា ខ្លួននឹងមិនពន្យារពេលក្នុងការចេញលក់ទូរស័ព្ទដៃ iPhone 16 នោះទេ បើទោះបីជាមានការពន្យាពេលក្នុងការដាក់ឲប្រើប្រាស់នូវ Apple Intelligence ក៏ដោយ នេះបើយោងតាមលោក Mark Gurman របស់គេហទំព័រសារព៌ត័មាន Bloomberg ។
លោក Gurman បានបញ្ជាក់ថា កាលពីមុន Apple ធ្លាប់បានពន្យារពេលក្នុងការចេញលក់ទូរស័ព្ទដៃ iPhone ដូចជា iPhone 4S ដើម្បីរងចាំកំណែអាប់ឌែតដ៏ពេញលេញរបស់ Siri និង iCloud ។ ទោះជាយ៉ាងណា លោកបានបញ្ជាក់ថា ក្រុមហ៊ុន Apple នឹងមិនប្រើវិធីសាស្ត្រនេះម្តងទៀតទេ។ លើសពីនេះទៅទៀត លោកបានសង្កត់ធ្ងន់ថា iPhone 16 អាចនឹងចេញលក់ជាផ្លូវការនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ (ភាគរយច្រើន) ហើយមុខងារ Apple Intelligence នឹងដាក់ឲដំណើរការបន្ទាប់ពីការអាប់ដេតទៅកំណែ iOS 18.1 ក្នុងខែតុលា ឆ្នាំ២០២៤ នេះ។
គួរបញ្ជាក់ផងថា ក្រុមហ៊ុន Apple នឹងចេញលក់ទូរស័ព្ទដែ iPhone 16 ទៅតាមកាលវិភាគធម្មតារបស់ខ្លួន ខណៈដែល Apple Intelligence នឹងត្រូវបានដាក់ឱ្យដំណើរការជាបណ្តើរៗជាមួយនឹងការអាប់ដេត iOS ជាបន្តបន្ទាប់ រួមទាំងការអាប់ឌែតថ្មីៗរបស់ Siri នៅក្នុងឆ្នាំ២០២៥៕
គួរឲដឹងថា Apple Intelligence នឹងមានមុខងារថ្មីៗមួយចំនួនដូចជា Writing Tools និង Memory Generation in Photos ចំពោះអាប់ដេតថ្មីរបស់ Siri វិញនឹងរួមបញ្ចូលជាមួយ ChatGPT, Genmoji និង Image Playground ។