[ទីផ្សារចិន] នាពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Geely បានធ្វើការប្រកាសដាក់បង្ហាញចេញជាផ្លូវការព៌ត័មានខ្លះរបស់រថយន្តអគ្គិសនីសេរ៊ីថ្មី Geely Xingyuan ជាមួយតម្លៃលក់ចាប់ពី ១១ ០០០ដុល្លារ ក្នុងទីផ្សារប្រទេសចិន ហើយគ្រោងចេញលក់ជាផ្លូវការកក្នុងពេលឆាប់ៗនេះ។
រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ១៣៥ ម.ម ទទឹង ១ ៨០៥ ម.ម កម្ពស់ ១ ៥៧០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៦៥០ ម.ម ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ ផ្តល់ជូន ២ជម្រើស ៧៨ និង ១១៤ សេះ ផ្គួបជាមួយអាគុយទំហំ ៣០ និង ៤០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយពី ៣១០ ទៅ ៤១០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។
សម្រាប់ការរចនាផ្នែកខាងក្រៅមានលក្ខណៈទាន់សម័យបំពាក់ដោយប៉ាណាបិទជិត ចង្កៀងមុខ-ក្រោយ រាងត្រីកោណ ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រជាដើម៕ ចំពោះនៅផ្នែកខាងក្នុងវិញមានបំពាក់កៅអីចំនួន ៥ និងប្រព័ន្ធបើកបរវៃឆ្លាត 11-in-1 smart electric drive។ សម្រាប់ព៌ត័មានលម្អិតផ្សេងទៀតខាងក្រុមហ៊ុនមិនទាន់ដាក់បង្ហាញនូវឡើយទេ។