Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»យានយន្ត»Wuling ចេញឡានថ្មី តម្លៃ​ ១មុឺនដុល្លារជាងនៅចិន
    យានយន្ត

    Wuling ចេញឡានថ្មី តម្លៃ​ ១មុឺនដុល្លារជាងនៅចិន

    August 3, 20241 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    [ទីផ្សារចិន] ថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Wuling បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្តសេរ៊ីថ្មី Wuling Starlight S ជាប្រភេទរថយន្ត SUV ខ្នាតកណ្តាល ជាមួយតម្លៃលក់លើទីផ្សារចាប់ពី ១៤ ១០០ ដុល្លារ ក្នុងទីផ្សារប្រទេសចិន។

    ពាណិជ្ជកម្ម

    Wuling Starlight S ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង Tianyu D platform មានប្រវែងតួខ្លួនសរុប ៤ ៧៤៥ ម.ម ទទឹង ១ ៨៩០ ម.ម កម្ពស់ ១ ៦៨០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៨០០ ម.ម ដំណើរការដោយ៖

    • ម៉ាសុីនកូនកាត់ Hybrid ធ្វើការរួមគ្នារវាងម៉ាសុីនសុាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ ផលិតកម្លាំងបាន ២២៨ គីឡូវ៉ាត់ ផ្គួបជាមួយអាគុយទំហំ ៩ និង ២០ គីឡូវ៉ាត់ អាចបើកបរបានចម្ងាយពី​ ៦០ ទៅ ១៣០ គីឡូម៉ែត្រ អត់ចាក់សុាំង និងបើកបរសរុបបានចម្ងាយ ១ ១០០ គីឡូម៉ែត្រ។
    • ម៉ូទ័រអគ្គិសនីចំនួន ១ ផលិតកម្លាំងបាន ១៥០ គីឡូវ៉ាត់ ផ្គួបជាមួយអាគុយចំនួន១ អាចបើកបរបានចម្ងាយ ៥១០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង គាំទ្រដោយឆ្នាំងសាកថ្មល្បឿន សាក ១៥ នាទី ជិះបាន ២០០ គីឡូម៉ែត្រ។

    សម្រាប់ការរចនាផ្នែកខាងក្រៅ មានការរចនាជាមួយប៉ាណាបិទជិតដោយបានភ្ជាប់មកជាមួយចង្កៀងមុខ-ក្រោយជាប្រភេទ LED ដ៏ស្លីម ថាសកង់ស្ព័រទំហំ ១៩ អ៊ីញ និងជម្រើសពណ៌តួខ្លួនចំនួន ៥ រួមមាន Coconut Brown, Dark Black និង Light Sand។

    ចំពោះផ្នែកខាងក្នុង ទទួលបានអេក្រង់ touchscreen ទំហំ ១៥,៦ អ៊ីញ និងអេក្រង់ឌីជីថលទំហំ ៨,៨ អ៊ីញ ដំបូល panoramic sunroof និងប្រព័ន្ធសុវត្ថិភាពនិងប្រព័ន្ធជំនួយការបើកបរជាច្រើនទៀតរួមមាន ហ្វ្រាំងអូតូ ប្រព័ន្ធជំនួយរក្សាគន្លង ពោងសុវត្ថិភាព ៦ ចំនុច និងឧបករណ៏ចាប់សញ្ញាជាដើម៕

    ប្រភពៈ CarsNewsChina

    Wuling Wuling Starlight S
    Share. Facebook Telegram WhatsApp
    Previous Articleស្មាតហ្វូនថ្មី HONOR Magic6 Pro តម្លៃខ្ទង់ ១ពាន់ដុល្លារ បង្ហាញខ្លួនជាផ្លូវការ
    Next Article Samsung ចេញលក់ស្មាតហ្វូនលំដាប់ថវិកានៅឥណ្ឌា តម្លៃត្រឹមតែ ១០០ដុល្លារប៉ុណ្ណោះ

    Related Posts

    Geely Galaxy V900 MPV ប្រភេទ EREV កំពូល នឹងចាប់ផ្តើមបើក Presale ជាសកលនៅថ្ងៃទី 7 ខែមករា

    January 6, 20261 Min Read

    Geely ដាក់បង្ហាញរថយន្ត Pickup PHEV ថ្មី Riddara ជាមួយចម្ងាយបើកបររហូតដល់ 1,068 គីឡូម៉ែត្រ

    January 5, 20261 Min Read

    Toyota bZ3 អគ្គិសនីសុទ្ធម៉ូដែលថ្មី បំពាក់ថ្ម BYD Blade ចេញលក់នៅចិន តម្លៃចាប់ពី 15,700 ដុល្លារ

    January 3, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.