ប្រាកដណាស់នៅពេលដែលបណ្ណបើកបររបស់អ្នកហួសសុពលភាព អ្នកអាចស្នើសុំបន្តសុពលភាពបាន ដោយតម្រូវឲមានឯកសារដូចជា ៖
១) បណ្ណបើកបរដែលត្រូវបន្តសុពលភាព (ច្បាប់ដើម)
២) អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ច្បាប់ចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច)
៣) លិខិតបញ្ជាក់កាយសម្បទា
៤) រូបថត ៤*៦ ផ្ទៃពណ៌សចំនួន ៣ សន្លឹក
ចំពោះតម្លៃសេវា បណ្ណប្រភេទ “ក” មានតម្លៃ ២០ ០០០ រៀល ចំណែកបណ្ណប្រភេទ “ខ” “គ” “ឃ” “ង” មានតម្លៃ ៣០ ០០០ រៀល
បញ្ជាក់៖ បណ្ណបើកបរហួសសុពលភាពចាប់ពី ៣០ ថ្ងៃឡើងទៅ នឹងមានការពិន័យ ៥០០ រៀល ក្នុង ១ ថ្ងៃ
ចំណាំ៖ ក្នុងករណីមានចម្ងល់លើសេវាសាធារណៈក្រសួង សូមទាក់ទងលេខប្រឹក្សាយោបល់ដោយឥតគិតថ្លៃ ” 1275 “